។​បេ​។​ ​ញុំាង​អកុសលធម៌​ដ៏​លាមក​ទាំងឡាយ​ ​ដែល​កើត​ឡើ​ងរឿយៗ​ ​ឲ្យ​អាស្រ័យ​នៅ​ ​(​ក្នុង​សន្តាន​)​ ​មិន​លះបង់​ ​មិន​បន្ទោបង់​ ​មិន​ធ្វើឲ្យ​វិនាស​ទៅ​ ​មិន​ឲ្យ​សាបសូន្យ​ទៅ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​អ្នក​មិនបាន​ឆ្កឹះ​ពងរុយ​ចេញ​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​អ្នក​មិន​បិទ​ដំបៅ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ឃើញ​នូវ​រូប​ដោយ​ភ្នែក​ ​ហើយ​កាន់​យក​នូវ​និមិត្ត​ ​កាន់​យក​នូវ​អនុព្យញ្ជនៈ​ ​អកុសលធម៌​ដ៏​លាមក​ទាំងឡាយ​ ​គឺ​អភិជ្ឈា​ ​និង​ទោមនស្ស​ ​គប្បី​ជាប់​តាម​នូវ​ភិក្ខុ​ជា​អ្នក​មិន​សង្រួម​ ​នូវ​ឥន្ទ្រិយ​ ​គឺ​ភ្នែក​នុ៎ះ​ ​ដែល​មានការ​មិន​សង្រួម​ ​នូវ​ឥន្ទ្រិយ​ ​គឺ​ភ្នែក​ណា​ជាហេតុ​ ​ក៏​មិនបាន​ប្រតិបត្តិ​ ​ដើម្បី​សង្រួម​ ​នូវ​ឥន្ទ្រិយ​ ​គឺ​ភ្នែក​នោះ​ ​មិន​រក្សា​នូវ​ឥន្ទ្រិយ​គឺ​ភ្នែក​ ​មិនដល់​នូវ​ការ​សង្រួម​ក្នុង​ឥន្ទ្រិយ​គឺ​ភ្នែក​ ​ស្តាប់​នូវ​សំឡេង​ ​ដោយ​ត្រចៀក​.​.​.​ ​ហិតក្លិន​ដោយ​ច្រមុះ​.​.​.​ ​ទទួល​រស​ ​ដោយ​អណ្តាត​.​.​.​ ​ពាល់ត្រូវ​នូវ​ផោដ្ឋព្វារម្មណ៍​ ​ដោយ​កាយ​.​.​.​ ​ដឹង​ច្បាស់​នូវ​ធម៌​ដោយចិត្ត​ ​ហើយ​កាន់​យក​នូវ​និមិត្ត​ ​កាន់​យក​នូវ​អនុព្យញ្ជនៈ​ ​អកុសលធម៌​ដ៏​លាមក​ទាំងឡាយ​ ​គឺ​អភិជ្ឈា​ ​និង​ទោមនស្ស​ ​គប្បី​ជាប់​តាម​នូវ​ភិក្ខុ​ជា​អ្នក​មិន​សង្រួម​ ​នូវ​ឥន្ទ្រិយ​ ​គឺ​ចិត្ត​នុ៎ះ​ ​ដែល​មានការ​មិន​សង្រួម​ ​នូវ​ឥន្ទ្រិយ​ ​គឺ​ចិត្ត​ណា​ជាហេតុ​ ​ក៏​មិន​ប្រតិបត្តិ​ ​ដើម្បី​សង្រួម​ ​នូវ​ឥន្ទ្រិយ​ ​គឺ​ចិត្ត​នោះ​ ​មិន​រក្សា​
ថយ | ទំព័រទី ៤៣ | បន្ទាប់