សង្ខារ​ទាំងឡាយ​មិន​ទៀង​ ​វិញ្ញាណ​មិន​ទៀង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​រូប​មិនមែន​ជា​ខ្លួន​ ​វេទនា​មិនមែន​ជា​ខ្លួន​ ​សញ្ញា​មិនមែន​ជា​ខ្លួន​ ​សង្ខារ​ទាំងឡាយ​មិនមែន​ជា​ខ្លួន​ ​វិញ្ញាណ​មិនមែន​ជា​ខ្លួន​ ​សង្ខារ​ទាំងពួង​មិនមែន​ជា​ខ្លួន​ ​ធម៌​ទាំងពួង​មិនមែន​ជា​ខ្លួន​ ​ម្នាល​អគ្គិ​វេស្ស​នៈ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ទូន្មាន​នូវ​សាវ័ក​ទាំងឡាយ​ ​យ៉ាងនេះ​ឯង​ ​មួយទៀត​ ​ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះមានព្រះភាគ​ ​តែង​ប្រព្រឹត្តទៅ​ច្រើន​ ​ក្នុង​ពួក​សាវ័ក​ ​មាន​ចំណែក​យ៉ាងនេះ​។​ ​បពិត្រ​ព្រះ​អស្ស​ជិ​ដ៏​ចំរើន​ ​យើង​ទាំងឡាយ​ណា​ ​បាន​ស្តាប់​ព្រះសមណគោតម​ ​មាន​វាទៈ​យ៉ាងនេះ​ ​យើង​ទាំងឡាយ​នោះ​ ​ឈ្មោះថា​ ​បាន​ស្តាប់​នូវ​វាទៈ​ ​ដែល​កម្រ​បាន​ស្តាប់​ ​ធ្វើ​ម្តេច​យើង​ទាំងឡាយ​ ​នឹង​ទៅ​ជួប​ព្រះសមណគោតម​ ​ដ៏​ចំរើន​នោះ​ ​បាន​ម្តង​ហ្ន៎​ ​ធ្វើ​ម្តេច​ហ្ន៎​ ​នឹង​មានការ​ចរចា​អ្វី​នីមួយ​ទៅអេះ​ ​ធ្វើ​ម្តេច​ ​យើង​ទាំងឡាយ​ ​នឹង​ដោះ​នូវ​សមណគោតម​ ​ឲ្យ​ផុត​អំពី​ទិដ្ឋិ​ដ៏​លាមក​នោះ​ចេញ​បាន​ហ្ន៎​។​
 [​៣៤​]​ ​សម័យ​នោះ​ឯង​ ​ព្រះបាទ​លិ​ច្ឆ​វី​ ​ចំនួន៥០០អង្គ​ ​កំពុងតែ​ប្រជុំ​នៅក្នុង​សន្ថាគារ​ដ្ឋាន​(​១​)​ ​ដោយមាន​កិច្ចការ​អ្វី​នីមួយ​។​ ​លំដាប់នោះ​ ​សច្ច​ក​និ​គន្ថ​បុត្រ​ ​ក៏​ចូល​ទៅ​រក​ព្រះបាទ​លិ​ច្ឆ​វី​ទាំងនោះ​ ​លុះ​ចូល
​(​១​)​ ​សាលា​សម្រាប់​ប្រៀនប្រដៅ​រាជត្រកូល​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ៦៣ | បន្ទាប់