សច្ច​ក​និ​គន្ថ​បុត្រ​នោះ​ ​នឹង​លើកឡើង​ ​នូវ​ពាក្យសំដី​ ​របស់​ព្រះមានព្រះភាគ​ជា​ម្ចាស់​ ​ដូចម្តេច​បាន​ ​មានតែ​ព្រះមានព្រះភាគ​ជា​ម្ចាស់​ទេ​ ​ទើប​លើកឡើង​ ​នូវ​ពាក្យសំដី​ ​របស់​សច្ច​ក​និ​គន្ថ​បុត្រ​បាន​។​ ​លំដាប់នោះ​ ​សច្ច​ក​និ​គន្ថ​បុត្រ​ ​មាន​ព្រះបាទ​លិ​ច្ឆ​វី​ចំនួន៥០០អង្គ​ ​ចោមរោម​ ​ក៏​ចូល​សំដៅ​ទៅត្រង់​កូ​ដា​គារ​សាលា​ ​នាម​ហា​វ័ន​។​
 [​៣៥​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​ច្រើន​រូប​កំពុង​ចង្ក្រម​នៅ​ទីវាល​។​ ​គ្រានោះ​ ​សច្ច​ក​និ​គន្ថ​បុត្រ​ ​ចូល​ទៅ​រក​ភិក្ខុ​ទាំងនោះ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ពោល​ពាក្យ​នេះ​ ​នឹង​ភិក្ខុ​ទាំងនោះ​ថា​ ​នែ​លោក​ទាំងឡាយ​ដ៏​ចំរើន​ ​ឥឡូវនេះ​ ​ព្រះ​គោតម​ដ៏​ចំរើន​នោះ​ ​គង់នៅ​ក្នុង​ទីណា​ ​យើង​ទាំងឡាយ​ ​ចង់​ជួបនឹង​ព្រះ​គោតម​ដ៏​ចំរើន​នោះ​។​ ​ភិក្ខុ​ទាំងនោះ​តប​ថា​ ​ម្នាល​អគ្គិ​វេស្ស​នៈ​ ​ព្រះមានព្រះភាគ​ ​ជា​ម្ចាស់​អង្គ​នោះ​ ​ទ្រង់​យាង​ចូល​ទៅកាន់​ ​មហាវ័ន​ ​គង់​សម្រាក​ព្រះអង្គ​ ​ក្នុង​វេលា​ថ្ងៃ​ ​ក្រោមម្លប់​ឈើ​មួយ​។​ ​លំដាប់នោះ​ ​សច្ច​ក​និ​គន្ថ​បុត្រ​ ​ក៏​ចូល​ទៅកាន់​មហាវ័ន​ ​ជាមួយនឹង​ព្រះបាទ​លិ​ច្ឆ​វី​ ​ជា​បរិស័ទ​ច្រើន​អង្គ​ ​ចូល​ទៅ​រក​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ
ថយ | ទំព័រទី ៦៦ | បន្ទាប់