ឡើយ បពិត្រព្រះអង្គដ៏ចំរើន មួយវិញទៀត យើងខ្ញុំព្រះអង្គ តែងអង្គុយប្រជុំគ្នា ដោយធម្មីកថា ពេញមួយយប់ រាល់ថ្ងៃទី៥ បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំព្រះអង្គ ជាអ្នកមិនប្រមាទ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន យ៉ាងនេះ។
[៥] ម្នាលអនុរុទ្ធទាំងឡាយ ត្រូវល្អហើយ ចុះផាសុវិហារធម៌ (ធម៌ជាទីនៅសប្បាយ) ដ៏វិសេស គឺញាណទស្សនៈ អាចធ្វើខ្លួនឲ្យជាអរិយៈបាន ក្រៃលែងជាងមនុស្សធម៌ ដែលលោកទាំងឡាយ ជាអ្នកមិនប្រមាទ មានព្យាយាម មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន បានត្រាស់ដឹងយ៉ាងនេះហើយ មានដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន ផាសុវិហារធម៌នោះ ដែលយើងខ្ញុំព្រះអង្គបានត្រាស់ដឹងហើយ ថ្វីក៏មិនមាន បពិត្រព្រះអង្គដ៏ចំរើន ព្រោះថា ក្នុងទីនេះ យើងខ្ញុំព្រះអង្គ ប្រាថ្នាស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ ជាកំណត់ ក៏បានចូលបឋមជ្ឈាន ដែលប្រកបដោយវិតក្កៈ វិចារៈ មានបីតិ និងសុខ ដែលកើតអំពីវិវេក បពិត្រព្រះអង្គដ៏ចំរើន នេះឯង ជា ផាសុវិហារធម៌ ជាធម៌វិសេស គឺញាណទស្សនៈ អាចធ្វើខ្លួនឲ្យជាអរិយៈបាន ដ៏ក្រៃលែងជាងមនុស្សធម៌ ដែលយើងខ្ញុំព្រះអង្គ ជាអ្នកមិនប្រមាទ មានព្យាយាម ជាគ្រឿងដុតកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន បានត្រាស់ដឹងហើយ។ ម្នាលអនុរុទ្ធ