វិញ្ញាណ​ជា​ខ្លួន​របស់​អញ​ ​ទាំង​ប្រជុំជន​ជាច្រើន​នេះ​ ​គេ​ក៏​ថា​ដូច្នេះ​ដែរ​។​ ​នែ​អគ្គិ​វេស្ស​នៈ​ ​ឯ​ប្រជុំជន​ច្រើន​របស់​អ្នក​ ​នឹង​ធ្វើជា​សំអាង​ម្តេច​បាន​ ​ម្នាល​អគ្គិ​វេស្ស​នៈ​ ​អញ្ជើញ​អ្នក​ដោះស្រាយ​តែ​ពាក្យសំដី​របស់​ខ្លួន​ចុះ​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ខ្ញុំ​នៅតែ​ពោល​យ៉ាងនេះ​ថា​ ​រូប​ជា​ខ្លួន​របស់​អញ​ ​វេទនា​ជា​ខ្លួន​របស់​អញ​ ​សញ្ញា​ជា​ខ្លួន​របស់​អញ​ ​សង្ខារ​ទាំងឡាយ​ ​ជា​ខ្លួន​របស់​អញ​ ​វិញ្ញាណ​ជា​ខ្លួន​របស់​អញ​។​
 [​៣៧​]​ ​ម្នាល​អគ្គិ​វេស្ស​នៈ​ ​បើ​ដូច្នោះ​ ​តថាគត​ ​នឹង​ត្រឡប់​សួរ​ទៅ​អ្នក​ ​ក្នុង​ប្រស្នា​នេះ​វិញ​ ​ប្រស្នា​គាប់ចិត្ត​អ្នក​យ៉ាងណា​ ​អ្នក​ត្រូវ​ដោះស្រាយ​នូវ​ប្រស្នា​នោះ​ ​យ៉ាងនោះ​ចុះ​ ​នែ​អគ្គិ​វេស្ស​នៈ​ ​អ្នក​សំគាល់​នូវ​ហេតុ​នោះ​ ​ដូចម្តេច​ ​ព្រះរាជា​ជា​ខត្តិយៈ​ ​ដែល​បាន​មុទ្ធាភិសេក​ហើយ​ ​ដូចយ៉ាង​ព្រះរាជា​បសេនទិកោសល​ ​ពុំ​នោះ​សោត​ ​ដូច​ព្រះរាជា​អជាត​សត្តុ​វេ​ទេ​ហិ​បុត្ត​ ​ជា​ឥស្សរៈ​ ​ក្នុង​ដែន​មគធៈ​ ​មានអំណាច​ក្នុង​ដែន​ជា​របស់​ខ្លួន​ ​គប្បី​ប្រព្រឹត្ត​ដើម្បី​សម្លាប់​នូវ​បុគ្គល​ដែល​គួរ​សម្លាប់​ ​ដើម្បី​រឹបជាន់​នូវ​បុគ្គល​ដែល​គួរ​រឹបជាន់​ ​ឬ​ដើម្បី​និរទេស​ ​នូវ​បុគ្គល​ដែល​គួរ​និរទេស​ ​បាន​ឬទេ​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ព្រះរាជា​ជា​ខត្តិយៈ​ ​ដែល​បាន​មុទ្ធាភិសេក​ហើយ​ ​ដូចយ៉ាង​ព្រះរាជា​បសេនទិកោសល​ ​ពុំ​នោះ​សោត​ ​ដូចជា​ព្រះរាជា​អជាត​សត្តុ​វេ​ទេ​ហិ​បុត្ត​ ​ជា​ឥស្សរៈ​ ​ក្នុង​ដែន​មគធៈ​ ​មានអំណាច​ ​ក្នុង​ដែន​ជា​របស់​ខ្លួន​ ​គប្បី​ប្រព្រឹត្ត​ ​ដើម្បី​សម្លាប់​ ​នូវ​បុគ្គល​ដែល​គួរ​សម្លាប់​
ថយ | ទំព័រទី ៧០ | បន្ទាប់