បង្គោល​នោះ​ ​លុះ​អាត្មា​លើកឡើង​នូវ​ទោស​ ​ដោយ​ពាក្យសំដី​ហើយ​ ​ក៏​គប្បី​កក្រើក​ ​រំភើប​ ​ញាប់ញ័រ​មិនខាន​ ​និយាយទៅ​ថ្វី​ដល់​មនុស្សជា​ត​ផងគ្នា​ ​ម្នាល​អគ្គិ​វេស្ស​នៈ​ ​ចំណែក​អ្នកមាន​ដំណក់​ញើស​ខ្លះ​ ​ហូរចេញ​អំពី​ថ្ងាស​ ​ទំ​លុះ​សំពត់​បង់ក​ ​ហើយ​ធ្លាក់​ទៅ​ដក់​លើ​ផែនដី​ហើយ​ ​នែ​អគ្គិ​វេស្ស​នៈ​ ​ឯត​ថា​គត​ ​ឥឡូវនេះ​ ​ឥតមាន​ញើស​ក្នុង​កាយ​ទេ​។​ ​ព្រោះ​ហេតុ​ដូច្នោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​បើក​នូវ​ព្រះ​កាយ​(​១​)​ ​ដែល​មាន​សម្បុរ​ដូចជា​ពណ៌​នៃ​មាស​ ​ក្នុង​បរិស័ទ​នោះ​។​ ​កាលបើ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​យ៉ាងនេះ​ហើយ​ ​សច្ច​ក​និ​គន្ថ​បុត្ត​ ​ក៏​អង្គុយ​ស្ងៀម​ ​អៀនអន់​ ​ដាក់​ក​សំយុងមុខ​ចុះក្រោម​ ​ជ្រប់​ស្រងូត​ ​មិន​ក្លៀវក្លា​។​
 [​៤០​]​ ​គ្រានោះ​ឯង​ ​លិ​ច្ឆ​វិ​បុត្រ​ឈ្មោះ​ ​ទុម្មុ​ខៈ​ ​ដឹង​ច្បាស់​ថា​ ​សច្ច​ក​និ​គន្ថ​បុត្ត​ ​ស្ងៀម​ ​អៀនអន់​ ​ដាក់​ក​សំយុងមុខ​ចុះក្រោម​ ​ជ្រប់​ស្រងូត​ ​មិន​ក្លៀវក្លា​ ​ហើយ​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះ​
​(​១​)​ ​ព្រះអង្គ​បើក​កាយ​នោះ​ ​មិនមែន​បើក​កាយ​ទាំងអស់​ទេ​ ​ព្រោះ​ទំនៀម​ព្រះពុទ្ធ​គ្រប់​ព្រះអង្គ​ ​តែង​ពាក់​ក្ឌុំ​ ​បិទ​សរីរៈ​ហើយ​ ​សំដែងធម៌​ក្នុង​ប្រជុំ​បរិស័ទ​។​ ​ក្នុង​កាលនោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ចាប់​យក​ចីវរ​ ​ត្រង់​បំពង់​ព្រះ​សូរង​ខាងមុខ​ទំលាក់​ចុះ​ ​ប្រមាណ​ប៉ុន៤ធ្នាប់​។​
ថយ | ទំព័រទី ៧៨ | បន្ទាប់