តែងឃើញ​នូវ​រូប​នុ៎ះ​ ​តាម​សេចក្តី​ពិត​ ​ដោយ​បញ្ញា​ដ៏​ប្រពៃ​ ​យ៉ាងនេះ​ថា​ ​នុ៎ះ​មិនមែន​របស់​អញ​ ​នុ៎ះ​មិនមែន​ជា​អញ​ ​នុ៎ះ​មិនមែន​ជា​ខ្លួន​របស់​អញ​។​ ​វេទនា​ណា​នីមួយ​។​បេ​។​ ​សញ្ញា​ណា​នីមួយ​.​.​.​ ​សង្ខារ​ទាំងឡាយ​ណា​នីមួយ​.​.​.​ ​វិញ្ញាណ​ណា​នីមួយ​ ​ជា​អតីត​ ​អនាគត​ ​និង​បច្ចុប្បន្ន​ ​ជា​វិញ្ញាណ​ខាងក្នុង​ក្តី​ ​ខាងក្រៅ​ក្តី​ ​គ្រោតគ្រាត​ក្តី​ ​ល្អិត​ក្តី​ ​ថោកទាប​ក្តី​ ​ឧត្តម​ក្តី​ ​មួយទៀត​ ​វិញ្ញាណ​ណា​ ​ដែល​នៅក្នុង​ទី​ឆ្ងាយ​ក្តី​ ​ក្នុង​ទី​ជិត​ក្តី​ ​វិញ្ញាណ​ទាំងអស់​នោះ​ ​បាន​ឈ្មោះថា​ ​វិញ្ញាណ​ ​សាវ័ក​របស់​តថាគត​ ​តែងឃើញ​នូវ​វិញ្ញាណ​នុ៎ះ​ ​តាម​សេចក្តី​ពិត​ ​ដោយ​បញ្ញា​ដ៏​ប្រពៃ​ ​យ៉ាងនេះ​ថា​ ​នុ៎ះ​មិនមែន​របស់​អញ​ ​នុ៎ះ​មិនមែន​ជា​អញ​ ​នុ៎ះ​មិនមែន​ជា​ខ្លួន​របស់​អញ​។​ ​នែ​អគ្គិ​វេស្ស​នៈ​ ​សាវ័ក​របស់​តថាគត​ ​ជា​អ្នកធ្វើ​តាម​ពាក្យ​ប្រៀនប្រដៅ​ ​ប្រព្រឹត្ត​តាម​ដំបូន្មាន​ ​ប្រព្រឹត្ត​កន្លង​សេចក្តី​សង្ស័យ​ហើយ​ ​ប្រាសចាក​សេចក្តី​ងឿងឆ្ងល់​ហើយ​ ​ដល់​នូវ​សេចក្តី​ក្លៀវក្លា​ ​មិន​ជឿ​បុគ្គល​ដទៃ​ ​ក្នុង​សាសនា​នៃ​ព្រះ​សាស្តា​ ​ដោយហេតុ​មាន​ប្រមាណ​ប៉ុណ្ណេះ​ឯង​។​
ថយ | ទំព័រទី ៨១ | បន្ទាប់