លុះ​កន្លង​រាត្រី​នោះ​ទៅ​ហើយ​ ​ទើប​ព្រះបាទ​លិ​ច្ឆ​វី​ទាំងនោះ​ ​ក៏​នាំ​នូវ​ភត្តាភិហារ​ ​ប្រមាណ​ ​៥០០​ ​សម្រាប់​ដល់​សច្ច​ក​និ​គន្ថ​បុត្រ​។​ ​លំដាប់នោះ​ ​សច្ច​ក​និ​គន្ថ​បុត្រ​ ​បាន​តាក់តែង​នូវ​ខាទ​នីយៈ​ ​និង​ភោជ​នីយៈ​ដ៏​ឧត្តម​ ​ក្នុង​អារាម​របស់​ខ្លួន​ហើយ​ ​ចាត់​បម្រើ​ឲ្យ​ទៅ​ក្រាបទូល​ភត្តកាល​ ​ដល់​ព្រះមានព្រះភាគ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​កាលគួរ​ហើយ​ ​ភត្ត​ក៏​សម្រេច​ហើយ​។​
 [​៤៤​]​ ​លំដាប់នោះ​ ​ព្រះមានព្រះភាគ​ទ្រង់​ស្បង់​ ​ប្រដាប់ដោយ​បាត្រ​ ​ចីវរ​ក្នុង​បុព្វណ្ហសម័យ​ ​ហើយ​ស្តេច​ចូល​ទៅកាន់​អារាម​របស់​សច្ច​ក​និ​គន្ថ​បុត្រ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ទ្រង់​គង់​លើ​អាសនៈ​ ​ដែលគេ​រៀបចំ​ថ្វាយ​ជាមួយនឹង​ភិក្ខុសង្ឃ​។​ ​គ្រានោះ​ឯង​ ​សច្ច​ក​និ​គន្ថ​បុត្រ​ ​ក៏​អង្គាស​ព្រះភិក្ខុ​សង្ឃ​ ​មាន​ព្រះពុទ្ធ​ជា​ប្រធាន​ឲ្យ​ឆាន់​ឆ្អែត​ស្កប់ស្កល់​ ​ដោយ​ខាទ​នីយៈ​ ​និង​ភោជនីយាហារ​ដ៏​ឧត្តម​ ​ដោយដៃ​របស់​ខ្លួន​ ​ត្រាតែ​ភិក្ខុសង្ឃ​ហាមឃាត់​។​ ​គ្រានោះ​ ​សច្ច​ក​និ​គន្ថ​បុត្រ​កំណត់​ដឹង​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ឆាន់​រួចហើយ​ ​ដាក់​ព្រះហស្ត​ចុះ​ចាក​បាត្រ​ហើយ​ ​ក៏​កាន់​យក​នូវ​អាសនៈ​ទាប​មួយ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​សច្ច​ក​និ​គន្ថ​បុត្រ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ក៏​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​បុណ្យ​ណា​ដែល​មាន​ក្នុង​ទាន​នេះ​ផង​ ​បុណ្យ​ដទៃ​អំពី​ទាន​នេះ​ផង​ ​ក៏​បុណ្យ​នោះ​ឯង​ ​ចូរ​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​សុខ​ ​ដល់​ទាយក​ទាំងឡាយ​។
ថយ | ទំព័រទី ៨៦ | បន្ទាប់