មហា​សច្ច​ក​សូត្រ​ ​ទី៦​


 [​៤៥​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​កូ​ដា​គារ​សាលា​ ​នាម​ហា​វ័ន​ ​ទៀប​ក្រុង​វេសាលី​។​ ​សម័យ​នោះ​ឯង​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ស្បង់​ដោយ​ល្អ​ ​ប្រដាប់​បាត្រ​ ​និង​ចីវរ​ ​ក្នុង​បុព្វណ្ហសម័យ​ ​ស្តេច​ពុទ្ធដំណើរ​ចូល​ទៅ​ក្នុង​ក្រុង​វេសាលី​ ​ដើម្បី​បិណ្ឌបាត​។​ ​គ្រានោះ​ ​សច្ច​ក​និ​គន្ថ​បុត្រ​ ​កំពុង​ចង្ក្រម​ ​កំពុង​ត្រាច់​ទៅ​ដោយ​លំ​ដាប់​ៗ​ ​ដើម្បី​សម្រាក​ស្មង​ ​ហើយ​ចូល​ទៅកាន់​កូ​ដា​គារ​សាលា​ ​នាម​ហា​វ័ន​នោះ​។​ ​ព្រះ​អានន្ទ​ ​មាន​អាយុ​ ​បានឃើញ​សច្ច​ក​និ​គន្ថ​បុត្រ​ ​កំពុងតែ​ដើរមក​អំពី​ចម្ងាយ​ ​លុះ​បានឃើញ​ហើយ​ ​ក៏​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សច្ច​ក​និ​គន្ថ​បុត្រ​នេះ​ ​ជា​អ្នកពោល​តិរច្ឆានកថា​ ​ជា​អ្នកពោល​ថា​ ​ខ្លួន​ជា​អ្នកប្រាជ្ញ​ ​ជន​ច្រើន​នាក់​ ​សន្មត​គាត់​ថា​ ​ជា​អ្នក​ត្រឹមត្រូវ​ ​ឥឡូវនេះ​ ​កំពុង​ដើរមក​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សច្ច​ក​និ​គន្ថ​បុត្រ​នេះ​ ​ជា​អ្នក​ប្រាថ្នា​រកទោស​ព្រះពុទ្ធ​ ​ប្រាថ្នា​រកទោស​ព្រះធម៌​ ​ប្រាថ្នា​រកទោស​ព្រះសង្ឃ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះមានព្រះភាគ​ ​ទ្រង់​គង់​មួយរំពេច​ ​អាស្រ័យ​សេចក្តី​អនុគ្រោះ​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់​លើ​អាសនៈ​ ​ដែលគេ​តាក់តែង​ហើយ​។​ ​គ្រានោះ​ ​សច្ច​ក​និ​គន្ថ​បុត្រ​ ​ក៏​ចូល​ទៅ​រក​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ
ថយ | ទំព័រទី ៨៨ | បន្ទាប់