[​៤៩​]​ ​ព្រះមានព្រះភាគ​ ​ទ្រង់​មាន​ព្រះពុទ្ធដីកា​ថា​ ​នែ​អគ្គិ​វេស្ស​នៈ​ ​បុគ្គល​ដែល​មិនបាន​អប់រំកាយ​ផង​ ​មិនបាន​អប់រំ​ចិត្ត​ផង​ ​តើ​ដូចម្តេច​។​ ​នែ​អគ្គិ​វេស្ស​នៈ​ ​សុខវេទនា​ ​តែង​កើតឡើង​ ​ដល់​បុគ្គល​ជា​បុថុជ្ជន​ ​ដែល​មិន​ចេះដឹង​ ​ក្នុង​លោក​នេះ​ ​បុគ្គល​ជា​បុថុជ្ជន​នោះ​ ​លុះ​សុខវេទនា​ពាល់ត្រូវ​ហើយ​ ​ក៏​មានតម្រេក​ខ្លាំង​ក្នុង​សេចក្តី​សុខ​ផង​ ​តែង​ដល់​នូវ​តម្រេក​ខ្លាំង​ដោយ​សេចក្តី​សុខ​ផង​ ​បើ​សុខវេទនា​នោះ​ ​របស់​បុគ្គល​ជា​បុថុជ្ជន​នោះ​ ​រលត់​ទៅ​ ​ទុក្ខវេទនា​ក៏​កើតឡើង​ ​ព្រោះ​រលត់​ទៅ​នៃ​សុខវេទនា​ ​បុគ្គល​ជា​បុថុជ្ជន​នោះ​ ​លុះ​ទុក្ខវេទនា​ពាល់ត្រូវ​ហើយ​ ​តែង​សោកសៅ​ ​លំបាក​ ​ខ្សឹកខ្សួល​ ​គក់​ទ្រូង​ ​កន្ទក់កន្ទេញ​ ​ដល់​នូវ​សេចក្តី​វង្វេង​ ​នែ​អគ្គិ​វេស្ស​នៈ​ ​សុខវេទនា​នេះ​ ​របស់​បុគ្គល​ជា​បុថុជ្ជន​នោះ​ ​ដែល​កើតឡើង​ហើយ​ ​តែង​គ្រប​សង្កត់ចិត្ត​ ​ព្រោះ​មិនបាន​អប់រំកាយ​ផង​ ​ទុក្ខវេទនា​ដែល​កើតឡើង​ហើយ​ ​តែង​គ្រប​សង្កត់ចិត្ត​ ​ព្រោះ​មិនបាន​អប់រំ​ចិត្ត​ផង​ ​នែ​អគ្គិ​វេស្ស​នៈ​ ​សុខវេទនា​ ​របស់​បុគ្គល​ណា​នីមួយ​ ​ដែល​កើតឡើង​ហើយ​ ​ដោយ​ចំណែក​ទាំងពីរ​យ៉ាងនេះ​ ​តែង​គ្រប​សង្កត់ចិត្ត​ ​ព្រោះ​មិនបាន​អប់រំកាយ​ផង​ ​ទុក្ខវេទនា​ដែល​កើតឡើង​ហើយ
ថយ | ទំព័រទី ៩៤ | បន្ទាប់