ប្រកបដោយអសេខសម្មាសង្កប្បៈ១ ប្រកបដោយអសេខសម្មាវាចា១ ប្រកបដោយអសេខសម្មាកម្មន្តៈ១ ប្រកបដោយអសេខសម្មាអាជីវៈ១ ប្រកបដោយអសេខសម្មាវាយាមៈ១ ប្រកបដោយអសេខសម្មាសតិ១ ប្រកបដោយអសេខសម្មាសមាធិ១ ប្រកបដោយអសេខសម្មាញាណៈ១ ប្រកបដោយអសេខសម្មាវិមុត្តិ១ ម្នាលភទ្ទាលិ ភិក្ខុដែលប្រកបដោយធម៌១០ប្រការនេះឯង ឈ្មោះថា ជាអ្នកគួរទទួលចតុប្បច្ច័យ ដែលគេនាំមកបូជា ជាអ្នកគួរទទួលអាគន្តុកទាន ជាអ្នកទទួលទក្ខិណាទាន ជាអ្នកគួរដល់អញ្ជលិកម្ម ដែលសត្វលោកគប្បីធ្វើ ជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់សត្វលោក។ លុះព្រះមានព្រះភាគ ទ្រង់ត្រាស់សូត្រនេះចប់ហើយ ព្រះភទ្ទាលិមានអាយុ ក៏មានចិត្តរីករាយ ត្រេកអរ ចំពោះភាសិត របស់ព្រះមានព្រះភាគ។
ចប់ ភទ្ទាលិសូត្រ ទី៥។