ម្នាលភិក្ខុ លោកវះផ្ទៃរបស់លោក ដោយកាំបិតដ៏មុតសម្រាប់វះគោ ប្រសើរជាងលោកត្រាច់ទៅក្នុងវេលារាត្រី ងងឹតសូន្យសុង ព្រោះហេតុតែផ្ទៃ មិនប្រសើរទេ។ បពិត្រព្រះអង្គដ៏ចំរើន កាលខ្ញុំព្រះអង្គនោះ រលឹកឃើញដំណើរនោះ ក៏មានសេចក្តីត្រិះរិះ យ៉ាងនេះថា ឱហ្ន៎ ព្រះមានព្រះភាគរបស់យើង ទ្រង់កំចាត់បង់នូវធម៌ ជាទុក្ខច្រើនយ៉ាង ឱហ្ន៎ ព្រះមានព្រះភាគរបស់យើង ទ្រង់ប្រកបនូវធម៌ ជាសុខច្រើនយ៉ាង ឱហ្ន៎ ព្រះមានព្រះភាគរបស់យើង ទ្រង់កំចាត់បង់នូវធម៌ ជាអកុសលច្រើនយ៉ាង ឱហ្ន៎ ព្រះមានព្រះភាគរបស់យើង ទ្រង់ប្រកបនូវពួកធម៌ ជាកុសលច្រើនយ៉ាង។
[១៧៧] ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧទាយី ដូចយ៉ាងមោឃបុរសពួកខ្លះ ក្នុងលោកនេះ កាលតថាគតពោលថា អ្នកទាំងឡាយ ចូរលះបង់នូវអំពើនេះចេញ ពួកមោឃបុរសទាំងនោះ ក៏និយាយយ៉ាងនេះថា ចុះសមណៈនេះ សព្វបើហេតុរប៉ិចរប៉ីបន្តិចបន្តួច ក៏ប្រឹតអ្វីដល់ម្ល៉េះ ពួកមោឃបុរសទាំងនោះ ក៏មិនលះបង់អំពើនោះចេញទេ ថែមទាំងធ្វើសេចក្តីអាក់អន់ ឲ្យកើតឡើងចំពោះតថាគត ម្នាលឧទាយី ចំណែកពួកភិក្ខុ ដែលជាសិក្ខាកាម (តែងធ្វើសេចក្តីអាក់អន់ នឹងពួកមោឃបុរសនោះ) កិច្ចដែលត្រូវលះបង់បន្តិចបន្តួច របស់ពួកមោឃបុរសនោះ ទុកដូច