ពុំ​នោះ​សោត​ ​ខ្ញុំ​នឹង​លេង​នូវ​ព្រះសមណគោតម​ ​ដូច​គេលេង​នូវ​ល្បែង​លាង​សម្បក​ធ្មៃ​ ​ដូចជា​ដំរី​ ​ដែល​មាន​អាយុ៦០ឆ្នាំ​ ​ចុះ​កាន់​ស្រះ​ដ៏​ជ្រៅ​ ​ហើយ​លេងល្បែង​លាង​សម្បក​ធ្មៃ​ ​ដូច្នោះឯង​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ណ្ហើយចុះ​ ​ខ្ញុំ​នឹង​ទៅលើ​ក​ឡើង​នូវ​វាទៈ​ ​របស់​ព្រះសមណគោតម​ ​ក្នុង​កថាវត្ថុ​នេះ​។​ ​ម្នាល​គហបតី​ ​អ្នក​ចូរ​ទៅលើ​ក​ឡើង​នូវ​វាទៈ​ ​របស់​ព្រះសមណគោតម​ ​ក្នុង​កថាវត្ថុ​នេះ​ ​ម្នាល​គហបតី​ ​ឬ​អាត្មា​ ​គប្បី​លើកឡើង​នូវ​វាទៈ​ ​របស់​ព្រះសមណគោតម​ក៏បាន​ ​ទីឃ​តបស្សី​និគ្រន្ថ​ ​ក៏បាន​ ​អ្នកឯង​ក៏បាន​ដែរ​។​
 [​៦៧​]​ ​កាលបើ​និ​គន្ថ​នាដ​បុត្ត​ ​និយាយ​យ៉ាងនេះ​ហើយ​ ​ទើប​ទីឃ​តបស្សី​និគ្រន្ថ​ ​និយាយ​នឹង​និ​គន្ថ​នាដ​បុត្ត​ដូច្នេះ​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ឧបាលិ​គហបតី​ ​គប្បី​លើកឡើង​នូវ​វាទៈ​ ​របស់​ព្រះសមណគោតម​ ​ដោយហេតុ​ណា​ ​ហេតុ​នុ៎ះ​ ​មិន​ពេញចិត្ត​ខ្ញុំ​ឡើយ​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ព្រោះថា​ ​ព្រះសមណគោតម​ ​ជា​អ្នកមាន​កិច្ចកល​ ​តែង​ដឹង​នូវ​កិច្ចកល​សម្រាប់​
ថយ | ទំព័រទី ១០០ | បន្ទាប់