មិនមែន​ជា​ឱកាស​ឡើយ​ ​ឯ​ព្រះសមណគោតម​ ​គប្បី​ចុះចូល​ជា​សាវ័ក​ ​របស់​ឧបាលិ​គហបតី​វិញ​ ​ដោយហេតុ​ណា​ ​ហេតុ​នោះ​ ​ទើប​ជាទី​តាំង​មាន​មែន​ ​ម្នាល​គហបតី​ ​អ្នក​ចូរ​ទៅលើ​ក​ឡើង​នូវ​វាទៈ​ ​របស់​ព្រះសមណគោតម​ ​ក្នុង​កថាវត្ថុ​នេះ​ចុះ​ ​ម្នាល​គហបតី​ ​ឬ​អាត្មា​គប្បី​លើកឡើង​នូវ​វាទៈ​ ​របស់​ព្រះសមណគោតម​ក៏បាន​ ​ទីឃ​តបស្សី​និគ្រន្ថ​ក៏បាន​ ​អ្នកឯង​ក៏បាន​។​ ​ទីឃ​តបស្សី​និគ្រន្ថ​ ​និយាយ​នឹង​និ​គន្ថ​នាដ​បុត្ត​ដូច្នេះ​ ​ជា​គំរប់៣ដង​ទៀត​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ឧបាលិ​គហបតី​ ​គប្បី​លើកឡើង​នូវ​វាទៈ​ ​របស់​ព្រះសមណគោតម​ ​ដោយហេតុ​ណា​ ​ហេតុ​នុ៎ះ​ ​មិន​ពេញចិត្ត​ខ្ញុំ​ទេ​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ព្រោះថា​ ​ព្រះសមណគោតម​ ​ជា​អ្នកមាន​កិច្ចកល​ ​តែង​ដឹង​នូវ​កិច្ចកល​សម្រាប់​បោកប្រាស់​ ​តែង​បោកប្រាស់​ ​នូវ​ពួក​សាវ័ក​ ​របស់​អន្យតិរ្ថិយ​។​ ​ម្នាល​តបស្សី​ ​ឧបាលិ​គហបតី​ ​គប្បី​ចុះចូល​ជា​សាវ័ក​ ​របស់​ព្រះសមណគោតម​ ​ដោយហេតុ​ណា​ ​ហេតុ​នុ៎ះ​ ​មិនមែន​ជាទី​តាំង​ ​មិនមែន​ជា​ឱកាស​ឡើយ​ ​ឯ​ព្រះសមណគោតម​ ​គប្បី​ចុះចូល​ជា​សាវ័ក​ ​របស់​ឧបាលិ​គហបតី​វិញ​ ​ដោយហេតុ​ណា​ ​ហេតុ​នុ៎ះ​ ​ទើប​ជាទី​តាំង​មាន​មែន​ ​ម្នាល​គហបតី​ ​អ្នក​ចូរ​ទៅលើ​ក​ឡើង​នូវ​វាទៈ​ ​របស់​ព្រះសមណគោតម​ ​ក្នុង​កថាវត្ថុ​នេះ​ចុះ​ ​ម្នាល​គហបតី​ ​ឬ​អាត្មា​
ថយ | ទំព័រទី ១០២ | បន្ទាប់