នោះឯងថា ធម្មជាតណានីមួយ ដែលកើតឡើងជាធម្មតា ធម្មជាតទាំងអស់នោះ ក៏រលត់ទៅវិញជាធម្មតា មានឧបមេយ្យដូច្នោះឯង។ គ្រានោះ ឧបាលិគហបតី បានឃើញអរិយសច្ចធម៌ហើយ បានដល់នូវអរិយសច្ចធម៌ហើយ បានដឹងច្បាស់នូវអរិយសច្ចធម៌ហើយ បានឈានចុះកាន់អរិយសច្ចធម៌ហើយ ឆ្លងផុតសេចក្តីសង្ស័យ មិនមានងឿងឆ្ងល់ ដល់នូវសេចក្តីក្លៀវក្លា មិនជឿបុគ្គលដទៃ ក្នុងសាសនារបស់ព្រះសាស្តា ទើបក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ណ្ហើយចុះ ខ្ញុំព្រះអង្គ នឹងទៅក្នុងកាលឥឡូវនេះ ព្រោះខ្ញុំព្រះអង្គ មានកិច្ចច្រើន មានការងារច្រើន។ ម្នាលគហបតី អ្នកសំគាល់នូវកាលដ៏សមគួរ នឹងទៅឥឡូវនេះចុះ។
[៧៥] គ្រានោះ ឧបាលិគហបតី ក៏ត្រេកអរ រីករាយ នឹងភាសិតរបស់ព្រះមានព្រះភាគ ហើយក្រោកចាកអាសនៈ ថ្វាយបង្គំព្រះមានព្រះភាគ ហើយធ្វើប្រទក្សិណ ដើរចូលទៅកាន់លំនៅរបស់ខ្លួន លុះចូលទៅដល់ហើយ ក៏ហៅអ្នករក្សាទ្វារ មកប្រាប់ថា ម្នាលអ្នករក្សាទ្វារជាសំឡាញ់ ពីថ្ងៃនេះជាដើមរៀងទៅ ខ្ញុំបិទទ្វារ ចំពោះពួកនិគ្រន្ថបុ្រស និងពួកនិគ្រន្ថស្រី មិនបានបិទទ្វាររបស់ពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ជាសាវ័ក របស់ព្រះមានព្រះភាគ បើមាននិគ្រន្ថណាមួយ មកដល់