ពួក​ជន​ទាំងនោះ​ឯង​ ​កាលបើ​ត្រូវ​អាជ្ញា​គម្រាម​ហើយ​ ​ត្រូវ​ភ័យ​គម្រាម​ហើយ​ ​ក៏​មានមុខ​ទទឹក​ដោយ​ទឹកភ្នែក​ ​ទ្រហោយំ​ ​ធ្វើ​នូវ​ការ​បន់ស្រន់​ ​បួងសួង​ ​(​កុំ​ឲ្យ​ស្លាប់​)​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​នេះ​ ​តថាគត​ហៅថា​ ​អ្នក​ដុត​កំ​ដៅ​ខ្លួនឯង​ ​ប្រកប​សេចក្តី​ព្យាយាម​ ​ដើម្បី​ដុត​កំ​ដៅ​ខ្លួនឯង​ផង​ ​ជា​អ្នក​ដុត​កំ​ដៅ​អ្នកដទៃ​ ​ប្រកប​សេចក្តី​ព្យាយាម​ ​ដើម្បី​ដុត​កំ​ដៅ​អ្នកដទៃ​ផង​។​
 ​[​១១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​បុគ្គល​ដែល​មិន​ដុត​កំ​ដៅ​ខ្លួនឯង​ ​មិន​ប្រកប​សេចក្តី​ព្យាយាម​ ​ដើម្បី​ដុត​កំ​ដៅ​ខ្លួនឯង​ ​ជា​អ្នក​មិន​ដុត​កំ​ដៅ​អ្នកដទៃ​ ​មិន​ប្រកប​សេចក្តី​ព្យាយាម​ ​ដើម្បី​ដុត​កំ​ដៅ​អ្នកដទៃ​ ​បុគ្គល​នោះ​ ​ឈ្មោះថា​ ​អ្នក​មិន​ដុត​កំ​ដៅ​ខ្លួនឯង​ ​មិន​ដុត​កំ​ដៅ​អ្នកដទៃ​ ​ជា​អ្នក​អស់​សេចក្តី​ស្រេកឃ្លាន​ ​ក្នុង​បច្ចុប្បន្ន​នេះ​ ​ជា​អ្នក​រលត់ទុក្ខ​ ​មាន​សេចក្តី​ត្រជាក់​ ​ទទួល​សេចក្តី​សុខ​ ​ជា​អ្នក​ប្រសើរ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះ​តថាគត​កើតឡើង​ក្នុង​លោក​នេះ​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​ ​បរិបូណ៌​ដោយ​វិជ្ជា​ ​និង​ចរណៈ​ ​មានដំណើរ​ល្អ​ទៅកាន់​ព្រះនិព្វាន​ ​ដឹង​ច្បាស់​នូវ​ត្រៃលោក​ ​ប្រសើរ​ដោយ​សីលាទិគុណ​ ​រក​បុគ្គល​ណាមួយ​ស្មើ​គ្មាន​ ​ជា​សារថី​អ្នក​ទូន្មាន​បុរស​ ​ដែល​គួរ​ទូន្មាន​បាន​ ​ជា​គ្រូ​
ថយ | ទំព័រទី ១៧ | បន្ទាប់