ព្រោះ​កន្លង​នូវ​នេវ​សញ្ញា​នា​សញ្ញា​យតន​ជ្ឈាន​ ​ដោយ​ប្រការ​ទាំងពួង​ ​ទើបបាន​ដល់​នូវ​សញ្ញា​វេទយិត​និរោធ​ ​ម្នាល​អានន្ទ​ ​នេះឯង​ ​ជា​សេចក្តី​សុខ​ដទៃ​ ​ដ៏​ប្រសើរ​ថ្លៃថ្លា​ ​ឧត្តម​ថ្លៃថ្លា​ ​ជាង​សេចក្តី​សុខ​នុ៎ះ​។​ ​ម្នាល​អានន្ទ​ ​ហេតុនេះ​ ​តែង​មាន​ប្រាកដ​ ​ត្រង់​ពាក្យ​ដែល​ពួ​ក​បរិ​ព្វា​ជ​ក​ ​ជា​អន្យតិរ្ថិយ​ ​និយាយ​យ៉ាងនេះ​ថា​ ​ព្រះសមណគោតម​ ​ពោល​អាង​សញ្ញា​វេទយិត​និរោធ​ ​បញ្ញត្ត​នូវ​សញ្ញា​វេទយិត​និរោធ​នោះ​ ​ថា​ជា​សេចក្តី​សុខ​ ​អ្វី​ជា​សញ្ញា​វេទយិត​និរោធ​នោះ​ ​សញ្ញា​វេទយិត​និរោធ​នោះ​ ​តើ​ដូចម្តេច​ ​ម្នាល​អានន្ទ​ ​(​បើ​)​ ​ពួ​ក​បរិ​ព្វា​ជ​ក​ ​ជា​អន្យតិរ្ថិយ​ ​និយាយ​យ៉ាងនេះ​ ​អ្នក​គប្បី​ពោលតប​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ ​ព្រះមានព្រះភាគ​ ​មិនបាន​បញ្ញត្ត​ ​(​នូវ​សញ្ញា​វេទយិត​និរោធ​)​ ​ថា​ជា​សេចក្តី​សុខ​ ​ព្រោះ​សំដៅយក​សុខវេទនា​ ​(​នោះ​)​ទេ​ ​ម្នាល​អាវុសោ​ ​មួយទៀត​ ​បុគ្គល​តែង​បាន​សេចក្តី​សុខ​ ​ក្នុង​ទី​ណាៗ​ ​ព្រះ​តថាគត​ ​ក៏​បញ្ញត្ត​នូវ​សញ្ញា​វេទយិត​និរោធ​ ​ថា​ជា​សេចក្តី​សុខ​ ​ត្រង់​ទី​នោះ​ៗ​។​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​សុភាសិត​នោះ​ចប់ហើយ​ ​ព្រះ​អានន្ទ​មាន​អាយុ​ ​ក៏​ពេញចិត្ត​ ​ត្រេកអរ​ ​រីករាយ​ ​ចំពោះ​ភាសិត​ ​របស់​ព្រះមានព្រះភាគ​។​

​ចប់​ ​ពហុ​វេទ​នី​យសូ​ត្រ​ ​ទី៩​។​

ថយ | ទំព័រទី ១៧០ | បន្ទាប់