ជីវៈ​ទាំងអស់​ ​ឥតមាន​អំណាច​ ​ឥតមាន​កំឡាំង​ ​ឥតមាន​ព្យាយាម​ ​មានតែ​សេចក្តី​ប្រែប្រួល​ ​ដោយ​និ​យតិ​ ​សង្គតិ​ ​និង​ភាវៈ​ ​តាំងនៅ​ក្នុង​អភិ​ជាតិ​ទាំង៦​ ​ទើប​ទទួល​សុខ​ ​និង​ទុក្ខ​បាន​ ​ហេតុនេះ​ ​ក៏​ប្រាកដ​ ​ដល់​សមណព្រាហ្មណ៍​ទាំងនោះ​ ​(​សមណព្រាហ្មណ៍​ទាំងនោះ​)​ ​លះបង់​កុសលធម៌​ ​៣នេះ​គឺ​ ​កាយសុចរិត​ ​វចីសុចរិត​ ​មនោសុចរិត​ ​ហើយ​សមាទាន​ ​ប្រព្រឹត្ត​អកុសលធម៌​ ​៣នេះ​គឺ​ ​កាយទុច្ចរិត​ ​វចីទុច្ចរិត​ ​មនោ​ទុច្ចរិត​វិញ​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុ​ដូចម្តេច​ ​ព្រោះថា​ ​សមណព្រាហ្មណ៍​ ​ដ៏​ចំរើន​ទាំងនោះ​ ​មិនបាន​ឃើញ​ទោស​ ​នៃ​អកុសលធម៌​ទាំងឡាយ​ ​ដ៏​លាមក​ ​សៅហ្មង​ ​ទាំង​មិនឃើញ​អានិសង្ស​ ​នៃ​កុសលធម៌​ទាំងឡាយ​ ​ជា​ចំណែក​ ​នៃ​សេចក្តី​ផូរផង់​ ​ក្នុង​ការ​ចេញ​ចាក​កាម​។​ ​មួយទៀត​ ​បុគ្គល​ណា​ ​មាន​សេចក្តី​យល់ឃើញ​ហេតុ​ ​ដែល​មាន​មែនពិត​ថា​ ​ហេតុ​មិន​មាន​ ​សេចក្តី​យល់ឃើញ​ ​របស់​បុគ្គល​នោះ​ ​ឈ្មោះថា​ ​មិច្ឆាទិដ្ឋិ​។​ ​មួយទៀត​ ​បុគ្គល​ត្រិះរិះ​នូវ​ហេតុ​ ​ដែល​មាន​មែនពិត​ថា​ ​ហេតុ​មិន​មាន​ ​សេចក្តី​ត្រិះរិះ​ ​របស់​បុគ្គល​នោះ​ ​ឈ្មោះថា​ ​មិច្ឆាសង្កប្បៈ​។​ ​មួយទៀត​ ​បុគ្គល​ពោល​វាចា​ ​ចំពោះ​ហេតុ​ ​ដែល​មាន​មែនពិត​ថា​ ​ហេតុ​មិន​មាន​ ​វាចា​របស់​បុគ្គល​នោះ​ ​ឈ្មោះថា​ ​
ថយ | ទំព័រទី ១៩៤ | បន្ទាប់