រាងកាយ​ ​បន្ទាប់​អំពី​មរណៈ​ទៅ​ ​នឹង​ទៅ​កើត​ក្នុង​កំណើត​តិរច្ឆាន​ ​ប្រេត​ ​អសុរកាយ​ ​នរក​ ​មិនខាន​។​ ​មួយទៀត​ ​បើ​ហេតុ​មិន​មាន​ដោយពិត​ ​ពាក្យ​របស់​សមណព្រាហ្មណ៍​ ​ដ៏​ចំរើន​ទាំងនោះ​ ​ក៏​នៅជា​ពាក្យពិត​ ​តែថា​ ​បុរស​បុគ្គល​ដ៏​ចំរើន​នេះ​ ​អ្នកប្រាជ្ញ​ទាំងឡាយ​ ​តិះដៀល​ ​ក្នុង​បច្ចុប្បន្ន​នេះ​ថា​ ​បុរស​បុគ្គល​នេះ​ ​ជា​អ្នក​ទ្រុស្តសីល​ ​ជា​មិច្ឆាទិដ្ឋិ​ ​ជា​អហេតុក​វាទ​។​ ​បើ​ហេតុ​មាន​ពិតមែន​ ​បុរស​បុគ្គល​ដ៏​ចំរើន​នេះ​ ​ទទួលចាញ់​ ​ក្នុង​ចំណែក​ទាំងពីរ​ ​គឺ​អ្នកប្រាជ្ញ​ទាំងឡាយ​ ​គប្បី​តិះដៀល​ ​ក្នុង​បច្ចុប្បន្ន​ ​លុះ​បែកធ្លាយ​រាងកាយ​ ​បន្ទាប់​អំពី​មរណៈ​ទៅ​ ​នឹង​ទៅ​កើត​ក្នុង​កំណើត​ ​តិរច្ឆាន​ ​ប្រេត​ ​អសុរកាយ​ ​នរក​ ​មិនខាន​។​ ​អប​ណ្ណ​ក​ធម៌​ ​ដែល​បុគ្គល​ធ្វើ​មិន​ពេញលេញ​ ​សមាទាន​មិនល្អ​ហើយ​ ​ក៏​ផ្សាយ​ទៅតាម​វាទៈ​ ​របស់​ខ្លួន​ ​ដោយ​ចំណែក​មួយ​ ​វៀរបង់​នូវ​ហេតុ​ ​ជាទី​តាំង​នៃ​កុសល​ ​យ៉ាងនេះ​។​
 [​១១៨​]​ ​ម្នាល​គហបតី​ទាំងឡាយ​ ​បណ្តា​សមណព្រាហ្មណ៍​ទាំងនោះ​ ​សមណព្រាហ្មណ៍​ទាំងឡាយ​ណា​ ​មាន​វាទៈ​យ៉ាងនេះ​ ​មាន​ទិដ្ឋិ​យ៉ាងនេះ​ថា​ ​ហេតុបច្ច័យ​ ​នាំឲ្យ​សត្វ​សៅហ្មង​ ​មាន​ពិតមែន​ ​សត្វ​ទាំងឡាយ​ ​តែង​សៅហ្មង​ ​ដោយមាន​ហេតុ​ ​មាន​បច្ច័យ​ ​ហេតុបច្ច័យ​ ​នាំឲ្យ​សត្វ​
ថយ | ទំព័រទី ១៩៦ | បន្ទាប់