មួយទៀត​ ​បុគ្គល​ណា​ ​ពោល​វាចា​ ​ចំពោះ​ហេតុ​ ​ដែល​មាន​ពិតមែន​ថា​ ​ហេតុ​មាន​ពិតមែន​ ​វាចា​របស់​បុគ្គល​នោះ​ ​ឈ្មោះថា​ ​សម្មាវាចា​។​ ​មួយទៀត​ ​បុគ្គល​ណា​ ​ពោល​នូវ​ហេតុ​ ​ដែល​មាន​ពិតមែន​ថា​ ​ហេតុ​មាន​ពិតមែន​ ​បុគ្គល​នេះ​ ​ឈ្មោះថា​ ​មិន​ធ្វើសឹក​សត្រូវ​ ​ចំពោះ​ព្រះអរហន្ត​ ​ជាហេតុ​វាទ​ទាំងនោះ​។​ ​មួយទៀត​ ​បុគ្គល​ណា​ពន្យល់​អ្នកដទៃ​ឲ្យ​យល់​ ​នូវ​ហេតុ​ដែល​មាន​ពិតមែន​ថា​ ​ហេតុ​មាន​ពិតមែន​ ​សេចក្តី​ពន្យល់​របស់​បុគ្គល​នោះ​ ​ឈ្មោះថា​ ​សទ្ធម្ម​សញ្ញ​ត្តិ​ ​មិន​លើ​ក​តំ​កើង​ខ្លួនឯង​ ​ឯ​បុគ្គល​នោះ​ ​ឈ្មោះថា​ ​មិន​បង្អាប់​បុគ្គល​ដទៃ​ ​ដោយ​សា​រស​ទ្ធម្មសញ្ញ​ត្តិ​នោះ​ទេ​។​ ​ព្រោះហេតុនោះ​ ​បុគ្គល​នោះ​ ​បាន​លះបង់​នូវ​ភាវៈ​ ​ជា​អ្នក​ទ្រុស្តសីល​ ​ក្នុង​កាលមុន​ ​ហើយ​តាំង​ទុក​នូវ​ភាវៈ​ ​ជា​អ្នកមានសីល​ល្អ​វិញ​ ​នេះ​ឈ្មោះថា​ ​សម្មាទិដ្ឋិ​ ​សម្មាសង្កប្បៈ​ ​សម្មាវាចា​ ​មិនជា​សឹកសត្រូវ​ ​ចំពោះ​ព្រះ​អរិយៈ​ទាំងឡាយ​ ​ជា​សទ្ធម្ម​សញ្ញ​ត្តិ​ ​ឈ្មោះថា​ ​មិន​លើ​ក​តំ​កើង​ខ្លួនឯង​ ​មិន​បង្អាប់​បុគ្គល​ដទៃ​។​ ​កុសលធម៌​ទាំងឡាយ​នេះ​ ​ច្រើនប្រការ​ ​កើតឡើង​ព្រម​ ​ព្រោះ​សម្មាទិដ្ឋិ​ ​ជា​បច្ច័យ​ ​យ៉ាងនេះ​។​
 [​១១៩​]​ ​ម្នាល​គហបតី​ទាំងឡាយ​ ​វិញ្ញូ​បុរស​តែង​ពិចារណា​ឃើញ​ក្នុង​លទ្ធិ​ ​របស់​ពួក​សមណព្រាហ្មណ៍​ទាំងនោះ​ ​ដូច្នេះ​ថា​ ​បើ​ហេតុ​មាន​ពិតមែន​ ​បុរស​បុគ្គល​ដ៏​ចំរើន​នេះ​ ​លុះ​បែកធ្លាយ​រាងកាយ​ ​បន្ទាប់​អំពី​មរណៈ​ទៅ
ថយ | ទំព័រទី ១៩៨ | បន្ទាប់