ជា​អ្នកពោល​ពាក្យ​ផ្សះផ្សា​ជន​ដែល​បែកគ្នា​ហើយ​ ​ឬ​ជួយ​ជ្រោមជ្រែង​ជន​ ​ដែល​ព្រមព្រៀង​គ្នា​ស្រាប់ហើយ​ ​មាន​សេចក្តី​ព្រមព្រៀង​ជាទី​ត្រេកអរ​ ​ត្រេកអរ​ក្នុង​សេចក្តី​ព្រមព្រៀង​ ​ពេញចិត្ត​ក្នុង​សេចក្តី​ព្រមព្រៀង​ ​ពោល​តែ​សំដី​ដែល​ជាទី​ធ្វើ​នូវ​សេចក្តី​ព្រមព្រៀង​ ​ជា​អ្នក​លះ​ផរុសវាចា​ ​វៀរចាក​ផរុសវាចា​ ​វាចា​ណា​មិន​មានទោស​ ​សុខ​ដល់​ត្រចៀក​ ​គួរ​ជាទីស្រឡាញ់​ ​គួរ​យកទុក​ ​ក្នុង​ហឫទ័យ​ ​ជា​ពាក្យ​របស់​អ្នកក្រុង​ ​ជាទី​ប្រាថ្នា​របស់​ជន​ច្រើន​ ​ជាទី​គាប់ចិត្ត​របស់​ជន​ច្រើន​ ​ក៏​ពោល​តែ​វាចា​ ​មាន​សភាព​ដូច្នោះ​ ​ជា​អ្នក​លះ​សម្ផ​ប្ប​លា​បៈ​ ​វៀរចាក​សម្ផ​ប្ប​លា​បៈ​ ​ពោល​តែ​ក្នុង​កាលដែល​គួរ​ ​ពោល​តែ​ពាក្យ​ដែល​ពិតប្រាកដ​ ​ពោល​តែ​អត្ថ​ ​ពោល​តែ​ធម៌​ ​ពោល​តែ​វិន័យ​ ​ពោល​តែ​វាចា​ដែល​គួរ​ដំ​កល់​ទុក​ ​ក្នុង​ហឫទ័យ​ ​ជា​វាចា​មាន​គ្រឿង​អាង​តាមកាល​គួរ​ ​មានកំណត់​ ​ប្រកបដោយ​ប្រយោជន៍​។​ ​ភិក្ខុ​នោះ​ ​វៀរចាក​ការ​ផ្តាច់ផ្តិល​ពីជគាម​ ​និង​ភូតគាម​ ​ជា​អ្នក​បរិភោគ​ភត្ត​តែមួយ​ពេល​ ​វៀរចាក​ការ​បរិភោគ​ក្នុង​វេលា​រាត្រី​ ​វៀរចាក​បរិភោគ​ក្នុង​កាល​ខុស​ ​វៀរចាក​ការ​រាំ​ ​ច្រៀង​ ​ប្រគំ​ ​និង​ការ​មើល​ល្បែង​ផ្សេង​ៗ​ ​វៀរចាក​ការ​ទ្រទ្រង់​ ​ប្រដាប់​តាក់តែង​ ​និង​ការ​ស្អិតស្អាង​ ​(​រាងកាយ​)​ ​ដោយ​ផ្កាកម្រង​ ​គ្រឿងក្រអូប​ ​និង​គ្រឿង​លាប​ផ្សេង​ៗ​ ​វៀរចាក​ការ​ដេក​ ​ឬ​អង្គុយ​លើ​អាសនៈ​ដ៏​ខ្ពស់​ ​និង​អាសនៈ​ដ៏​ប្រសើរ​ ​វៀរចាក​ការ​ទទួល​មាស​ ​និង​ប្រាក់​
ថយ | ទំព័រទី ២០ | បន្ទាប់