ជា​សឹកសត្រូវ​ ​ដោយ​ត្រង់​ ​ទៅ​រកគ្នា​នឹងគ្នា​ ​មិនមែន​ឬ​។​ ​ព្រះករុណា​ព្រះអង្គ​។​ ​ម្នាល​គហបតី​ទាំងឡាយ​ ​វិញ្ញូ​បុរស​ ​តែង​ពិចារណា​ឃើញ​ក្នុង​លទ្ធិ​ ​របស់​ពួក​សមណព្រាហ្មណ៍​ទាំងនោះ​ ​ដូច្នេះ​ថា​ ​សមណព្រាហ្មណ៍​ទាំងឡាយ​ដ៏​ចំរើន​ណា​ ​មាន​វាទៈ​យ៉ាងនេះ​ ​មាន​ទិដ្ឋិ​យ៉ាងនេះ​ថា​ ​ការ​រលត់​ទៅ​នៃ​ភព​ ​ដោយ​ប្រការ​ទាំងពួង​ ​មិន​មាន​ឡើយ​ ​ហេតុនេះ​ ​យើង​មិនដែល​ឃើញ​ទេ​ ​សមណព្រាហ្មណ៍​ទាំងឡាយ​ ​ដ៏​ចំរើន​ណា​ ​មាន​វាទៈ​យ៉ាងនេះ​ ​មាន​ទិដ្ឋិ​យ៉ាងនេះ​ថា​ ​ការ​រលត់​ទៅ​នៃ​ភព​ ​ដោយ​ប្រការ​ទាំងពួង​ ​មាន​ ​ហេតុនេះ​ ​យើង​មិនដឹង​ ​កាលបើ​យើង​មិនដឹង​ ​មិនឃើញ​ ​គប្បី​កាន់​យក​ដោយ​ចំណែក​មួយ​ ​ហើយ​និយាយ​ថា​ ​ពាក្យ​នេះឯង​ ​ជា​ពាក្យពិត​ ​ពាក្យ​ដទៃ​ ​ជា​មោឃៈ​ ​ដូច្នេះ​ ​ពាក្យ​នេះ​ ​មិន​សមគួរ​ទេ​ ​សមណព្រាហ្មណ៍​ទាំងឡាយ​ដ៏​ចំរើន​ណា​ ​មាន​វាទៈ​យ៉ាងនេះ​ ​មាន​ទិដ្ឋិ​យ៉ាងនេះ​ថា​ ​ការ​រលត់​នៃ​ភព​ ​ដោយ​ប្រការ​ទាំងពួង​ ​មិន​មាន​ ​បើ​ពាក្យ​របស់​សមណព្រាហ្មណ៍​ដ៏​ចំរើន​ទាំងនោះ​ ​ជា​ពាក្យពិត​ ​ហេតុនេះ​ ​យក​ជាទី​តាំង​បាន​ប្រាកដ​ ​ទេវតា​ទាំងឡាយ​ណា​ ​ដែល​ឥត​រូប​ ​កើត​ដោយ​អរូបជ្ឈាន​សញ្ញា​ ​ពាក្យ​នោះ​មិន​ខុស​ ​ការ​កើត​ក្នុង​អរូបព្រហ្ម​នោះ​ ​នឹង​មានដល់​យើង​ ​មួយទៀត​ ​សមណព្រាហ្មណ៍​ដ៏​ចំរើន​ទាំងឡាយ​ណា​ ​មាន​វាទៈ​យ៉ាងនេះ​ ​មាន​ទិដ្ឋិ​យ៉ាងនេះ​ថា​ ​ការ​រលត់​នៃ​ភព​ ​ដោយ​ប្រការ​ទាំងពួង​ ​មាន​ ​បើ​ពាក្យ​របស់​សមណព្រាហ្មណ៍​ដ៏​ចំរើន​ទាំងនោះ​ ​ជា​
ថយ | ទំព័រទី ២០២ | បន្ទាប់