ចីវរ​សម្រាប់​រក្សា​កាយ​ ​ដោយ​បិណ្ឌបាត​សម្រាប់​រក្សា​ផ្ទៃ​ ​ត្រាច់​ទៅ​ក្នុង​ទី​ណាៗ​ ​ក៏​កាន់​យក​ ​(​ត្រឹមតែ​គ្រឿងបរិក្ខារ​)​ ​ប៉ុណ្ណោះ​ទៅ​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​ភិក្ខុ​នោះ​ ​ប្រកបដោយ​សីលក្ខន្ធ​ដ៏​ប្រសើរ​នេះ​ ​ហើយ​បាន​ទទួល​នូវ​សេចក្តី​សុខ​ ​ដែល​មិន​មានទោស​ក្នុង​សន្តាន​។​ ​ភិក្ខុ​នោះ​ ​ឃើញ​រូប​ដោយ​ភ្នែក​ ​ក៏​មិន​កួច​កាន់​និមិត្ត​ ​មិន​កួច​កាន់​អនុព្យញ្ជនៈ​ ​អភិជ្ឈា​ ​និង​ទោមនស្ស​ ​ជាអកុសល​ធម៌​ ​ដ៏​លាមក​ ​គប្បី​ជាប់​តាម​បុគ្គល​ ​ដែល​មិន​សង្រួម​នូវ​ចក្ខុន្ទ្រិយ​ ​ព្រោះ​ហេតុ​មិន​សង្រួម​ចក្ខុន្ទ្រិយ​ណា​ ​លោក​ក៏​ប្រតិបត្តិ​ ​ដើម្បី​សង្រួម​ចក្ខុន្ទ្រិយ​នោះ​ ​រក្សា​ចក្ខុន្ទ្រិយ​ ​ដល់​នូវ​សេចក្តី​សង្រួម​ក្នុង​ចក្ខុន្ទ្រិយ​ ​ឮ​សំឡេង​ដោយ​ត្រចៀក​.​.​.​ ​ធុំក្លិន​ដោយ​ច្រមុះ​.​.​.​ ​ទទួល​រស​ដោយ​អណ្តាត​.​.​.​ ​ពាល់​ត្រូវ​សម្ផ័​ស្ស​ដោយ​កាយ​ ​.​.​.​ ​ដឹង​ធម្មារម្មណ៍​ដោយចិត្ត​ ​ក៏​មិន​កួច​កាន់​និមិត្ត​ ​ទាំង​មិន​កួច​កាន់​អនុព្យញ្ជនៈ​ ​អភិជ្ឈា​ ​និង​ទោមនស្ស​ ​ជាអកុសល​ធម៌​ ​ដ៏​លាមក​ ​គប្បី​ជាប់​តាម​នូវ​បុគ្គល​នុ៎ះ​ ​ដែល​មិន​សង្រួម​មនិន្ទ្រិយ​ ​ព្រោះ​ហេតុ​មិន​សង្រួម​មនិន្ទ្រិយ​ណា​ ​លោក​ក៏​ប្រតិបត្តិ​ ​ដើម្បី​សង្រួម​មនិន្ទ្រិយ​នោះ​ ​រក្សា​មនិន្ទ្រិយ​ ​ដល់​នូវ​សេចក្តី​សង្រួម​ក្នុង​មនិន្ទ្រិយ​។​ ​ភិក្ខុ​នោះ​ ​ប្រកបដោយ​ឥន្ទ្រិយសំវរៈ​ដ៏​ប្រសើរ​នេះ​ ​
ថយ | ទំព័រទី ២២ | បន្ទាប់