មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​បៀតបៀន​ខ្លួន​ផង​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​បៀតបៀន​បុគ្គល​ដទៃ​ផង​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​បៀតបៀន​បុគ្គល​ទាំងពីរ​ចំណែក​ផង​ ​វចីកម្ម​នេះ​ ​ជាកុសល​ ​ចំរើន​តែ​ខាង​សេចក្តី​សុខ​ ​មានផល​ជា​សុខ​ ​ម្នាល​រាហុល​ ​អ្នក​ត្រូវ​ធ្វើ​វចីកម្ម​ ​ដែល​មាន​ទំនង​យ៉ាងនេះ​ឲ្យ​រឿយ​ៗ​ទៅចុះ​។​ ​ម្នាល​រាហុល​ ​បើ​អ្នក​បាន​ធ្វើអំពើ​ដោយ​វាចា​រួចហើយ​ ​អ្នក​ត្រូវ​ពិចារណាមើល​វចីកម្ម​នោះ​ថា​ ​អាត្មាអញ​ ​បាន​ធ្វើអំពើ​ណា​ដោយ​វាចា​ហើយ​ ​តើ​វចីកម្ម​របស់​អាត្មាអញ​នេះ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​បៀតបៀន​ខ្លួន​ផង​ ​ប្រព្រឹត្តទៅ​ដើម្បី​បៀតបៀន​បុគ្គល​ដទៃ​ផង​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​បៀតបៀន​បុគ្គល​ទាំងពីរ​ចំណែក​ផង​ ​វចីកម្ម​នេះ​ ​ជាអកុសល​ ​ចំរើន​តែ​ខាង​សេចក្តី​ទុក្ខ​ ​មានផល​ជា​ទុក្ខ​ ​ឬ​ហ្ន៎​។​ ​ម្នាល​រាហុល​ ​បើ​អ្នក​ ​បាន​ពិចារណាមើល​ទៅ​ ​ដឹង​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​បាន​ធ្វើអំពើ​ណា​ដោយ​វាចា​ ​វចីកម្ម​របស់​អាត្មាអញ​នេះ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​បៀតបៀន​ខ្លួន​ផង​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​បៀតបៀន​បុគ្គល​ដទៃ​ផង​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​បៀតបៀន​បុគ្គល​ទាំងពីរ​ចំណែក​ផង​ ​វចីកម្ម​នេះ​ ​ជាអកុសល​ ​ចំរើន​តែ​ខាង​សេចក្តី​ទុក្ខ​ ​មានផល​ជា​ទុក្ខ​ ​ម្នាល​រាហុល​ ​អ្នក​គប្បី​សំដែង​បើក​ ​បង្ហើប​ប្រាប់​នូវ​វចីកម្ម​ ​ដែល​មាន​ទំនង​យ៉ាងនេះ​ ​ចំពោះ​គ្រូ​ ​ឬ​ចំពោះ​សព្រហ្មចារី​បុគ្គល​ទាំងឡាយ​ ​ដែល​មាន​ប្រាជ្ញា​ ​លុះ​អ្នក​សំដែង​ ​បើក​បង្ហើប​ប្រាប់​រួចហើយ​ ​គប្បី​ដល់​នូវ​ការ​សង្រួម​តទៅ​។​
ថយ | ទំព័រទី ២២២ | បន្ទាប់