[​១៤២​]​ ​ម្នាល​រាហុល​ ​អ្នក​ចូរ​ចំរើន​ភាវនា​ឲ្យ​ដូចជា​ភ្លើង​ ​ម្នាល​រាហុល​ ​ព្រោះថា​ ​កាលបើ​អ្នក​ចំរើន​ភាវនា​ ​ឲ្យ​ដូចជា​ភ្លើង​ហើយ​ ​ផស្សៈ​ជាទី​គាប់ចិត្ត​ ​ឬមិន​ជាទី​គាប់ចិត្ត​ ​ដែល​កើត​ហើយ​ ​រមែង​មិន​គ្រប​សង្កត់ចិត្ត​។​ ​ម្នាល​រាហុល​ ​ភ្លើង​ឆេះ​វត្ថុ​ស្អាត​ក្តី​ ​ឆេះ​វត្ថុ​មិន​ស្អាត​ក្តី​ ​ឆេះ​គូថ​ក្តី​ ​ឆេះ​ទឹកមូត្រ​ក្តី​ ​ឆេះ​ទឹកមាត់​ក្តី​ ​ឆេះ​ខ្ទុះ​ក្តី​ ​ឆេះ​ឈាម​ក្តី​ ​ភ្លើង​ក៏​មិន​នឿយណាយ​ ​ឬ​ធុញទ្រាន់​ ​ឬ​ខ្ពើមរអើម​ដោយ​វត្ថុ​ទាំងនោះ​ឡើយ​ ​យ៉ាងណាមិញ​ ​ម្នាល​រាហុល​ ​អ្នក​ចូរ​ចំរើន​ភាវនា​ ​ឲ្យ​ដូចជា​ភ្លើង​ ​យ៉ាងនោះ​ឯង​ ​ម្នាល​រាហុល​ ​ព្រោះថា​ ​កាលបើ​អ្នក​ចំរើន​ភាវនា​ ​ឲ្យ​ដូចជា​ភ្លើង​ហើយ​ ​ផស្សៈ​ជាទី​គាប់ចិត្ត​ ​ឬមិន​ជាទី​គាប់ចិត្ត​ ​ដែល​កើត​ហើយ​ ​រមែង​មិន​គ្រប​សង្កត់ចិត្ត​ឡើយ​។​ ​
 [​១៤៣​]​ ​ម្នាល​រាហុល​ ​អ្នក​ចូរ​ចំរើន​ភាវនា​ឲ្យ​ដូចជា​ខ្យល់​ ​ព្រោះថា​ ​កាលបើ​អ្នក​ចំរើន​ភាវនា​ ​ឲ្យ​ដូចជា​ខ្យល់​ហើយ​ ​ផស្សៈ​ជាទី​គាប់ចិត្ត​ ​ឬមិន​ជាទី​គាប់ចិត្ត​ ​ដែល​កើត​ហើយ​ ​រមែង​មិន​គ្រប​សង្កត់ចិត្ត​។​
ថយ | ទំព័រទី ២៣៨ | បន្ទាប់