ភិក្ខុ​នោះ​ ​លះ​អភិជ្ឈា​ក្នុង​លោក​ ​មានចិត្ត​ប្រាសចាក​អភិជ្ឈា​ ​ជម្រះចិត្ត​ឲ្យ​ស្អាត​ចាក​អភិជ្ឈា​ ​ជា​អ្នក​លះ​សេចក្តី​ប្រទូស្ត​ ​ព្រោះ​ព្យាបាទ​ ​មានចិត្ត​ប្រាសចាក​ព្យាបាទ​ ​ជា​អ្នក​អនុគ្រោះ​ដោយ​ប្រយោជន៍​ ​ដល់​សត្វ​មានជីវិត​ទាំងពួង​ ​ជម្រះចិត្ត​ឲ្យ​ស្អាត​ ​ចាក​សេចក្តី​ប្រទូស្ត​ ​ព្រោះ​ព្យាបាទ​ ​ជា​អ្នក​លះ​ថីនមិទ្ធៈ​ ​ប្រាសចាក​ថីនមិទ្ធៈ​ ​សំគាល់​នូវ​អាលោកកសិណ​ ​មានសតិ​ ​និង​សម្បជញ្ញៈ​ ​ជម្រះចិត្ត​ឲ្យ​ស្អាត​ចាក​ថីនមិទ្ធៈ​ ​ជា​អ្នក​លះ​ឧទ្ធច្ចកុក្កុច្ចៈ​ ​មិន​រាយមាយ​ ​មានចិត្ត​ស្ងប់ស្ងាត់​ខាងក្នុង​សន្តាន​ ​ជម្រះចិត្ត​ឲ្យ​ស្អាត​ចាក​ឧទ្ធច្ចកុក្កុច្ចៈ​ ​ជា​អ្នក​លះ​វិចិកិច្ឆា​ ​ឆ្លងផុត​ចាក​វិចិកិច្ឆា​ ​មិន​មាន​សេចក្តី​ងឿងឆ្ងល់​ ​ក្នុង​កុសលធម៌​ទាំងឡាយ​ ​ជម្រះចិត្ត​ឲ្យ​ស្អាត​ចាក​វិចិកិច្ឆា​។​
 [​១៤​]​ ​ភិក្ខុ​នោះ​ ​លុះ​លះ​នី​វរ​ណៈ​ទាំង៥​ ​ដែល​ជា​ឧបក្កិលេស​របស់​ចិត្ត​ ​ដែល​ធ្វើ​បញ្ញា​ឲ្យមានកម្លាំង​ថយ​នេះ​រួចហើយ​ ​លោក​ក៏​ស្ងាត់​ចាក​កាម​ ​ស្ងាត់​ចាក​អកុសលធម៌​ទាំងឡាយ​ ​ចូលកាន់​បឋមជ្ឈាន​ ​ដែល​ប្រកបដោយ​វិតក្កៈ​ ​និង​វិចារៈ​ ​មាន​បីតិ​ ​សុខ​ ​ដែល​កើតអំពី​វិវេក​ ​ព្រោះ​
ថយ | ទំព័រទី ២៤ | បន្ទាប់