ម្នាល​មា​លុង្ក្យ​បុត្រ​ ​តថាគត​តែង​សំដែង​ថា​ ​នេះ​ជា​ទុក្ខ​ ​ម្នាល​មា​លុង្ក្យ​បុត្រ​ ​តថាគត​តែង​សំដែង​ថា​ ​នេះ​ជាហេតុ​ប្រជុំ​កើតឡើង​នៃ​ទុក្ខ​ ​តថាគត​តែង​សំដែង​ថា​ ​នេះ​ជា​គ្រឿងរ​លត់​ទុក្ខ​ ​តថាគត​តែង​សំដែង​ថា​ ​នេះ​ជា​សេចក្តី​ប្រតិបត្តិ​ ​ជា​ដំណើរ​ទៅកាន់​ទី​រំលត់ទុក្ខ​។​ ​ម្នាល​មា​លុង្ក្យ​បុត្រ​ ​ហេតុ​ដូចម្តេច​ ​បាន​ជាត​ថា​គត​ ​សំដែង​ពាក្យ​នុ៎ះ​ ​ម្នាល​មា​លុង្ក្យ​បុត្រ​ ​ព្រោះថា​ ​ពាក្យ​នុ៎ះ​ ​ប្រកបដោយ​ប្រយោជន៍​ ​ពាក្យ​នុ៎ះ​ ​ជា​ខាងដើម​នៃ​ព្រហ្មចរិយ​ធម៌​ ​ពាក្យ​នុ៎ះ​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​នឿយណាយ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​ប្រាសចាក​រាគៈ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​រំលត់ទុក្ខ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​ស្ងប់​រម្ងាប់​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​ដឹង​ច្បាស់​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​ត្រាស់​ដឹង​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​ព្រះនិព្វាន​ ​ព្រោះហេតុនោះ​ ​បាន​ជាត​ថា​គត​សំដែង​ពាក្យ​នោះ​។​ ​ម្នាល​មា​លុង្ក្យ​បុត្រ​ ​ព្រោះហេតុនោះ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ចាំទុក​នូវ​សេចក្តី​ ​ដែល​តថាគត​ ​មិនបាន​សំដែង​ហើយ​ ​តាម​សេចក្តី​ដែល​តថាគត​មិនបាន​សំដែង​ហើយ​ផង​ ​ចូរ​ចាំទុក​នូវ​សេចក្តី​ ​ដែល​តថាគត​ ​បាន​សំដែង​ហើយ​ ​តាម​សេចក្តី​ដែល​តថាគត​បាន​សំដែង​ហើយ​ផង​។​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​ព្រះ​សូត្រ​នេះ​ចប់ហើយ​ ​ព្រះ​មា​លុង្ក្យ​បុត្រ​មាន​អាយុ​ ​ក៏​មានចិត្ត​ត្រេកអរ​ ​រីករាយ​ ​ចំពោះ​ភាសិត​របស់​ព្រះមានព្រះភាគ​។​

​ចប់​ ​ចូឡ​មា​លុង្ក្យោ​វាទ​សូត្រ​ ​ទី៣​។​

ថយ | ទំព័រទី ២៦១ | បន្ទាប់