យ៉ាងនេះ​ហើយ​ ​ព្រះ​អានន្ទ​មាន​អាយុ​ ​ក៏​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​ថា​ ​បពិត្រ​ព្រះមានព្រះភាគ​ ​កាល​នេះ​ ​ជា​កាលគួរ​ហើយ​ ​បពិត្រ​ព្រះ​សុគត​ ​កាល​នេះ​ ​ជា​កាលគួរ​ ​ដែល​ព្រះមានព្រះភាគ​ ​នឹង​សំដែង​ ​នូវ​ឱ​រម្ភា​គិ​យសំ​យោ​ជនៈ៥ហើយ​ ​ពួក​ភិក្ខុ​ ​បើ​បាន​ស្តាប់​ភាសិត​ ​របស់​ព្រះមានព្រះភាគ​ហើយ​ ​នឹង​ចងចាំ​ទុក​បាន​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​អានន្ទ​ ​បើ​ដូច្នោះ​ ​ចូរ​អ្នក​ប្រុង​ស្តាប់​ ​ចូរ​យកចិត្ត​ទុកដាក់​ ​ដោយ​ប្រពៃ​ចុះ​ ​តថាគត​ ​នឹង​សំដែង​។​ ​ព្រះ​អានន្ទ​មាន​អាយុ​ ​ក៏​ទទួល​ព្រះពុទ្ធដីកា​ ​នៃ​ព្រះមានព្រះភាគ​ថា​ ​ព្រះករុណា​ព្រះអង្គ​។​
 [​១៥៥​]​ ​ទើប​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​យ៉ាងនេះ​ថា​ ​ម្នាល​អានន្ទ​ ​បុថុជ្ជន​ ​ក្នុង​លោក​នេះ​ ​ជា​អ្នក​មិនបាន​ស្តាប់​ ​មិនបាន​ឃើញ​ព្រះ​អរិយៈ​ ​មិន​ឈ្លាសវៃ​ក្នុង​ធម៌​ ​របស់​ព្រះ​អរិយៈ​ ​មិនបាន​សិក្សា​ ​ក្នុង​ធម៌​របស់​ព្រះ​អរិយៈ​ ​ទាំង​មិនបាន​ជួបប្រទះ​ពួកសប្បុរស​ ​មិន​ឈ្លាសវៃ​ ​ក្នុង​ធម៌​របស់​សប្បុរស​ ​មិនបាន​សិក្សា​ ​ក្នុង​ធម៌​របស់​សប្បុរស​ ​ជា​អ្នក​មាន​សក្កា​យ​ទិដ្ឋិ​គ្រប​សង្កត់ចិត្ត​ ​មាន​សក្កា​យ​ទិដ្ឋិ​រួបរឹត​ចិត្ត​ ​ទាំង​មិនដឹង​ច្បាស់​ ​នូវ​ព្រះនិព្វាន​ ​ជា​គ្រឿងរ​លាស់​ចេញ​ ​នូវ​សក្កា​យ​ទិដ្ឋិ​ ​ដែល​កើតឡើង​ ​តាម​សេចក្តី​ពិត​បាន​ឡើយ​ ​សក្កា​យ​ទិដ្ឋិ​នោះ​ ​
ថយ | ទំព័រទី ២៦៥ | បន្ទាប់