ភិក្ខុ​នោះ​ ​បាន​ឋិតនៅ​ក្នុង​វិបស្សនា​ ​ដែល​មាន​ព្រះ​ត្រៃលក្ខណ៍​ជា​អារម្មណ៍​នោះ​ហើយ​ ​រមែង​ដល់​នូវ​ការ​អស់​ទៅ​នៃ​អាសវៈ​ទាំងឡាយ​ ​បើ​មិនបាន​ដល់​នូវ​ការ​អស់​ទៅ​នៃ​អាសវៈ​ទេ​ ​ក៏​គង់​បាន​ទៅ​កើតជា​ឱប​បា​តិកៈ​កំណើត​ ​ព្រោះ​សេចក្តី​ត្រេកអរ​ចំពោះ​សមថធម៌​ ​និង​វិបស្សនា​ធម៌​នោះ​ ​ព្រោះ​សេចក្តី​រីករាយ​ ​ចំពោះ​ធម៌​នោះ​ ​ព្រោះ​អស់​ទៅ​នៃ​ឱ​រម្ភា​គិ​យសំ​យោ​ជនៈ៥ហើយ​ ​នឹង​បរិនិព្វាន​ក្នុង​ទីនោះ​ ​មិន​ត្រឡប់​អំពី​លោក​នោះ​មកវិញ​ឡើយ​។​ ​ម្នាល​អានន្ទ​ ​មគ្គ​នេះឯង​ ​បដិបទា​នេះឯង​ ​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បី​លះបង់​នូវ​ឱ​រម្ភា​គិ​យសំ​យោ​ជនៈ៥​។​ ​ម្នាល​អានន្ទ​ ​មួយទៀត​ ​ភិក្ខុ​ព្រោះ​រម្ងាប់​នូវ​វិតក្កៈ​ ​និង​វិចារៈ​។​បេ​។​ ​ចូលកាន់​ទុតិយជ្ឈាន​ ​ក៏​សម្រេចសម្រាន្ត​នៅ​ ​ដោយ​ឥរិយាបថ​ទាំង៤​។​បេ​។​ ​ចូលកាន់​តតិយជ្ឈាន​។​បេ​។​ ​ចូលកាន់​ចតុត្ថជ្ឈាន​ ​ក៏​សម្រេចសម្រាន្ត​នៅ​ ​ដោយ​ឥរិយាបថ​ទាំង៤​។​ ​ភិក្ខុ​នោះ​ ​រមែង​ពិចារណា​ឃើញច្បាស់​ ​នូវ​ពួក​ធម៌​ ​គឺ​រូប​ ​វេទនា​ ​សញ្ញា​ ​សង្ខារ​ ​វិញ្ញាណ​ ​ក្នុង​ខណៈ​ដែល​ចូល​សមាបត្តិ​។​បេ​។​ ​ដើម្បី​លះបង់​នូវ​សំយោជនៈ​ទាំងឡាយ​។
ថយ | ទំព័រទី ២៧២ | បន្ទាប់