មិនបាន​ដល់​ ​នូវ​ការ​អស់​ទៅ​ ​នៃ​អាសវៈ​ទេ​ ​ក៏​គង់​បាន​ទៅ​កើតជា​ឱប​បា​តិកៈ​កំណើត​ ​ព្រោះ​សេចក្តី​ត្រេកអរ​ ​ចំពោះ​ធម៌​នោះ​ ​ព្រោះ​សេចក្តី​រីករាយ​ ​ចំពោះ​ធម៌​នោះ​ ​ព្រោះ​អស់​ទៅ​ ​នៃ​ឱ​រម្ភា​គិ​យសំ​យោ​ជនៈ៥ហើយ​ ​នឹង​បរិនិព្វាន​ ​ក្នុង​ទីនោះ​ ​មិន​ត្រឡប់​អំពី​លោក​នោះ​មកវិញ​ឡើយ​។​ ​ម្នាល​អានន្ទ​ ​មគ្គ​នេះឯង​ ​បដិបទា​នេះឯង​ ​ដែល​ប្រព្រឹត្តទៅ​ ​ដើម្បី​លះបង់​ ​នូវ​ឱ​រម្ភា​គិ​យសំ​យោ​ជនៈ៥​។​ ​ម្នាល​អានន្ទ​ ​មួយទៀត​ ​ភិក្ខុ​កន្លង​បង់​ ​នូវ​អាកាសានញ្ចាយតនៈ​ ​ដោយ​សព្វអន្លើ​ហើយ​ ​ចូលកាន់​វិ​ញ្ញាណ​ញ្ចា​យតនៈ​ ​ដោយ​បរិកម្ម​ថា​ ​វិញ្ញាណ​ ​មិន​មាន​ទីបំផុត​។​ ​ភិក្ខុ​នោះ​ ​ពិចារណា​ ​នូវ​ពួក​ធម៌​ ​គឺ​ ​វេទនា​។​បេ​។​ ​ដើម្បី​លះបង់​នូវ​សំយោជនៈ​ទាំងឡាយ​។​ ​ម្នាល​អានន្ទ​ ​មួយទៀត​ ​ភិក្ខុ​កន្លង​បង់​ ​នូវ​វិ​ញ្ញាណ​ញ្ចា​យតនៈ​ ​ដោយ​សព្វអន្លើ​ហើយ​ ​ទើប​ចូលកាន់​អា​កិ​ញ្ចញ្ញា​យតនៈ​ ​ដោយ​បរិកម្ម​ថា​ ​អ្វី​បន្តិចបន្តួច​ ​មិន​មាន​។​ ​ភិក្ខុ​នោះ​ ​រមែង​ពិចារណា​ឃើញច្បាស់​ ​នូវ​ពួក​ធម៌​ ​គឺ​ ​វេទនា​ ​សញ្ញា​ ​សង្ខារ​ ​វិញ្ញាណ​ ​ក្នុង​ខណៈ​ដែល​ចូលកាន់​សមាបត្តិ​នោះ​ថា​ ​ជា​របស់​មិន​ទៀង​ ​ជា​ទុក្ខ​ ​ជា​រោគ​ ​ជា​បូស​ ​ជា​ព្រួញ​
ថយ | ទំព័រទី ២៧៤ | បន្ទាប់