[​១៦១​]​ ​កាលដែល​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​យ៉ាងនេះ​ហើយ​ ​ព្រះ​ភទ្ទា​លិ​មាន​អាយុ​ ​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​មិន​អាច​នឹង​បរិភោគភោជន​ ​ដែល​គួរ​បរិភោគ​តែមួយ​ពេល​បាន​ឡើយ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រោះថា​ ​កាលបើ​ខ្ញុំ​ព្រះអង្គ​ ​បរិភោគភោជន​ ​ដែល​គួរ​បរិភោគ​តែមួយ​ពេល​ហើយ​ ​សេចក្តី​រសាប់រសល់​ ​ក៏​មាន​ ​សេចក្តី​ក្តៅក្រហាយ​ ​ក៏​មាន​។​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នា​លភ​ទ្ទា​លិ​ ​បើ​ដូច្នោះ​ ​គេ​និមន្ត​អ្នក​ឆាន់​ក្នុង​ទីណា​ ​អ្នក​គប្បី​បរិភោគ​តែ​បន្តិចបន្តួច​ ​ឬ​រំលែក​យក​មក​បរិភោគ​តែ​បន្តិចបន្តួច​ ​ក្នុង​ទីនោះ​ ​ម្នា​លភ​ទ្ទា​លិ​ ​កាលបើ​អ្នក​បរិភោគ​យ៉ាងនេះ​ហើយ​ ​ក៏​គង់​ញុំាង​អត្តភាព​ ​ឲ្យ​ប្រព្រឹត្តទៅ​បាន​។​ ​ភទ្ទា​លិ​ ​ក្រាបបង្គំទូល​ថា​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​ខ្ញុំ​ព្រះអង្គ​ ​មិន​អាច​នឹង​បរិភោគ​យ៉ាងនេះ​បាន​ឡើយ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រោះថា​ ​កាលបើ​ខ្ញុំ​ព្រះអង្គ​ ​បរិភោគ​យ៉ាងនេះ​ហើយ​ ​សេចក្តី​រសាប់រសល់​ក៏​មាន​ ​សេចក្តី​ក្តៅក្រហាយ​ ​ក៏​មាន​។​ ​គ្រា​កាលដែល​ព្រះមានព្រះភាគ​ ​កំពុង​បញ្ញត្ត​សិក្ខាបទ​ ​កំពុង​ឲ្យ​ភិក្ខុសង្ឃ​សមាទាន​នូវ​សិក្ខា​ ​ព្រះ​ភទ្ទា​លិ​មាន​អាយុ​ ​ក៏​ក្រាបទូល​នូវ​សេចក្តី​មិន​អាច​ធ្វើតាម​បាន​។​ ​លំដាប់នោះ​ឯង​ ​ព្រះ​ភទ្ទា​លិ​មាន​អាយុ​ ​លែង​ឲ្យ​ជួប​ព្រះ​ភក្ត្រ​ព្រះមានព្រះភាគ​ ​ពេញ៣ខែ​គត់​ ​លែង​បំពេញ​សិក្ខា​ ​ក្នុង​សាសនា​ ​របស់​ព្រះ​សាស្តា​ ​ដោយ​ដាច់​ស្រឡះ​។​
ថយ | ទំព័រទី ២៧៨ | បន្ទាប់