ក៏​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​រួច​ទើប​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ព្រះ​ភទ្ទា​លិ​មាន​អាយុ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ទើប​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ទោស​គ្រប​សង្កត់​ខ្ញុំ​ព្រះអង្គ​ ​ដែល​ជា​មនុស្ស​ពាល​ ​ជា​មនុស្ស​ល្ងង់​ ​ជា​មនុស្ស​មិន​ឈ្លាស​ ​ព្រោះ​កាល​ព្រះមានព្រះភាគ​ ​កំពុង​បញ្ញត្ត​សិក្ខាបទ​ ​កំពុង​ឲ្យ​ភិក្ខុសង្ឃ​ ​សមាទាន​សិក្ខា​ ​ខ្ញុំ​ព្រះអង្គ​ ​ក៏បាន​ក្រាបទូល​ ​នូវ​សេចក្តី​មិន​អាច​ធ្វើតាម​បាន​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះមានព្រះភាគ​ ​អត់ទោស​ចំពោះ​កំហុស​ ​តាម​ទោស​របស់ខ្ញុំ​ព្រះអង្គ​នោះ​ ​ដើម្បីនឹង​សង្រួម​តទៅទៀត​។​
 [​១៦៣​]​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​អើ​ភទ្ទា​លិ​ ​ទោស​គ្រប​សង្កត់​អ្នក​ ​ដែល​ជា​មនុស្ស​ពាល​ ​ជា​មនុស្ស​ល្ងង់​ ​ជា​មនុស្ស​មិន​ឈ្លាស​ ​ពិតមែនហើយ​ ​ព្រោះ​កាលដែល​តថាគត​ ​កំពុង​បញ្ញត្ត​សិក្ខាបទ​ ​កំពុង​ឲ្យ​ភិក្ខុសង្ឃ​ ​សមាទាន​សិក្ខា​ ​អ្នក​បាន​ប្រាប់​ ​នូវ​សេចក្តី​មិន​អាច​ធ្វើតាម​បាន​។​ ​ម្នា​លភ​ទ្ទា​លិ​ ​អ្នក​មិនបាន​ដឹង​ហេតុ​ថា​ ​ព្រះមានព្រះភាគ​ ​គង់នៅ​ក្នុង​ក្រុង​សាវត្ថី​ ​តែ​ព្រះមានព្រះភាគ​ ​គង់​ដឹង​អាត្មាអញ​ថា​ ​ភិក្ខុ​ឈ្មោះ​ភទ្ទា​លិ​ ​មិនបាន​បំពេញ​សិក្ខា​ក្នុង​សាសនា​ ​របស់​ព្រះ​សាស្តា​ ​ដូច្នេះ​ឡើយ​ ​ម្នា​លភ​ទ្ទា​លិ​ ​នេះឯង​
ថយ | ទំព័រទី ២៨០ | បន្ទាប់