[១៦៥] ព្រះអង្គ ទ្រង់ត្រាស់ថា អើភទ្ទាលិ ទោសគ្របសង្កត់នូវអ្នកដែលជាមនុស្សពាល ជាមនុស្សល្ងង់ ជាមនុស្សមិនឈ្លាសពិតមែនហើយ ព្រោះកាលដែលតថាគត កំពុងបញ្ញត្តសិក្ខាបទ កំពុងឲ្យភិក្ខុសង្ឃសមាទានសិក្ខា អ្នកបានប្រាប់នូវសេចក្តីមិនអាចនឹងធ្វើតាមបាន ម្នាលភទ្ទាលិ កាលណាអ្នកបានឃើញទោសតាមទោសហើយ ត្រឡប់មកធ្វើ តាមធម៌ គឺសូមខមាទោស តថាគត នឹងអត់ទោសចំពោះកំហុសនោះ ដល់អ្នក ម្នាលភទ្ទាលិ ព្រោះថា បុគ្គលដែលបានឃើញទោសតាមទោស ហើយត្រឡប់មកធ្វើតាមធម៌ គឺសូមខមាទោសវិញ ទើបដល់នូវការសង្រួមតទៅ នេះឯងជាសេចក្តីចំរើន ក្នុងវិន័យរបស់ព្រះអរិយៈ។
[១៦៦] ម្នាលភទ្ទាលិ ភិក្ខុពួកខ្លះ ក្នុងសាសនានេះ មិនបានបំពេញសិក្ខាក្នុងសាសនា របស់ព្រះសាស្តាទេ ភិក្ខុនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា បើដូច្នោះ គួរតែអាត្មាអញ គប់រកសេនាសនៈស្ងាត់ គឺព្រៃ ម្លប់ឈើ ភ្នំ ជ្រោះភ្នំ គុហាក្នុងភ្នំ ព្រៃស្មសាន ព្រៃធំ ទីវាល គំនរ ចំបើង (កាលបើនៅក្នុងទីដូច្នេះ) មុខជាអាត្មាអញ នឹងធ្វើឲ្យជាក់ច្បាស់ នូវគុណវិសេស គឺញាណទស្សនៈដ៏ប្រសើរ អាចកំចាត់បង់នូវកិលេស ដ៏ក្រៃលែងជាងមនុស្សធម៌។ ភិក្ខុនោះ ក៏គប់រកសេនាសនៈស្ងាត់ គឺ