អ្វី​ហ្ន៎​ជា​បច្ច័យ​ ​បាន​ជា​ក្នុង​កាលពីដើម​ ​មាន​សិក្ខាបទ​តិច​ល្មម​ ​តែ​ពួក​ភិក្ខុ​ច្រើន​រូប​ ​បាន​តាំងនៅ​ក្នុង​ព្រះ​អរហត្ត​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​មួយទៀត​ ​អ្វី​ជាហេតុ​ ​អ្វី​ជា​បច្ច័យ​ ​បាន​ជា​ក្នុង​កាល​ឥឡូវនេះ​ ​មាន​សិក្ខាបទ​ច្រើនណាស់​ ​តែ​ពួក​ភិក្ខុ​តិច​ពេក​ ​ដែល​បាន​តាំងនៅ​ក្នុង​ព្រះ​អរហត្ត​។​
 [​១៧២​]​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នា​លភ​ទ្ទា​លិ​ ​ដំណើរ​នោះ​ ​យ៉ាងនេះ​ឯង​ ​គឺ​កាលបើ​សត្វ​ទាំងឡាយ​សាបសូន្យ​ ​កាលបើ​ព្រះ​សទ្ធម្ម​អន្តរធាន​ ​សិក្ខាបទ​ទាំងឡាយ​ ​រមែង​មាន​ច្រើន​ ​ឯ​ពួក​ភិក្ខុ​ដែល​បាន​ឋិតនៅ​ក្នុង​ព្រះ​អរហត្ត​មាន​តិច​។​ ​ម្នា​លភ​ទ្ទា​លិ​ ​ធម៌​ទាំងឡាយ​ខ្លះ​ ​ដែល​ជាទី​តាំង​នៃ​អាសវៈ​ ​មិនទាន់​កើត​ប្រាកដ​ ​ចំពោះ​សង្ឃ​ ​ក្នុង​សាសនា​នេះ​ត្រឹមណា​ ​ព្រះ​សាស្តា​ក៏​មិនទាន់​បញ្ញត្ត​សិក្ខាបទ​ ​ដល់​សាវ័ក​ទាំងឡាយ​ត្រឹមណោះ​។​ ​ម្នា​លភ​ទ្ទា​លិ​ ​លុះតែ​ធម៌​ទាំងឡាយ​ខ្លះ​ ​ដែល​ជាទី​តាំង​នៃ​អាសវៈ​ ​កើត​ប្រាកដ​ ​ចំពោះ​សង្ឃ​ ​ក្នុង​សាសនា​នេះ​ ​ក្នុង​កាលណា​ ​ទើប​ព្រះ​សាស្តា​ ​ទ្រង់​បញ្ញត្ត​សិក្ខាបទ​ ​ដល់​ពួក​សាវ័ក​ ​ក្នុង​កាលនោះ​ ​ដើម្បីនឹង​ការពារ​ ​នូវ​ធម៌​ទាំងឡាយ​ ​ដែល​ជាទី​តាំង​នៃ​អាសវៈ​នោះ​ ​ប៉ុណ្ណោះ​។​ ​
ថយ | ទំព័រទី ២៩៨ | បន្ទាប់