អដ្ឋ​ក​នាគរ​សូត្រ​ ​ទី២​


 [​១៨​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះ​អានន្ទ​មាន​អាយុ​ ​គង់នៅ​ក្នុង​វេ​ឡុវ​គ្រាម​ ​ជិត​ក្រុង​វេសាលី​។​ ​សម័យ​នោះ​ឯង​ ​ទស​ម​គហបតី​ ​អ្នកក្រុង​អដ្ឋ​កៈ​ ​បាន​ទៅដល់​ក្រុង​បាត​លិ​បុត្ត​ ​ដោយ​កិច្ចការ​នីមួយ​។​ ​គ្រានោះ​ ​ទស​ម​គហបតី​ ​អ្នកក្រុង​អដ្ឋ​កៈ​ ​ចូល​ទៅ​រក​ភិក្ខុ១រូប​ ​ដែល​នៅ​ក្នុង​កុក្ក​ដា​រាម​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ថ្វាយបង្គំ​ភិក្ខុ​នោះ​ ​ហើយ​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ទស​ម​គហបតី​ ​អ្នកក្រុង​អដ្ឋ​កៈ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​បាន​សួរ​ភិក្ខុ​នោះ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​ឥឡូវនេះ​ ​ព្រះ​អានន្ទ​មាន​អាយុ​ ​គង់នៅ​ក្នុង​ទីណា​ ​ព្រោះ​យើងខ្ញុំ​ចង់​ឃើញ​ព្រះ​អានន្ទ​នោះ​។​ ​ភិក្ខុ​នោះ​ប្រាប់​ថា​ ​ម្នាល​គហបតី​ ​ព្រះ​អានន្ទ​មាន​អាយុ​នុ៎ះ​ ​លោក​គង់នៅ​ក្នុង​ ​វេ​ឡុវ​គ្រាម​ ​ជិត​ក្រុង​វេសាលី​។​
ថយ | ទំព័រទី ៣០ | បន្ទាប់