[​១៧៣​]​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នា​លភ​ទ្ទា​លិ​ ​តថាគត​បាន​សំដែង​ធម្មបរិយាយ​ ​ប្រៀប​ដោយ​សំទុះ​ ​នៃ​សេះ​អាជានេយ្យ​ស្ទាវ​ ​ដល់​អ្នក​ ​ក្នុង​កាលណា​ ​អ្នក​ទាំងឡាយ​មាន​ប្រមាណ​តិច​ ​បាន​នាំគ្នា​ពោល​ ​ក្នុង​សម័យ​នោះ​ ​ម្នា​លភ​ទ្ទា​លិ​ ​អ្នក​រលឹក​ឃើញ​ហេតុ​នោះ​ដែរ​ឬ​។​ ​ព្រះ​ភទ្ទា​លិ​ ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​មិនឃើញ​ទេ​។​ ​ម្នា​លភ​ទ្ទា​លិ​ ​អ្នកជឿ​នូវ​ហេតុ​ ​ក្នុង​ការ​រលឹក​មិនឃើញ​ដែរ​ឬ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​នោះ​ ​ជា​អ្នក​មិនបាន​បំពេញ​សិក្ខា​ ​ក្នុង​សាសនា​ ​របស់​ព្រះ​សាស្តា​ ​អស់​កាលយូរ​ពិតមែន​។​ ​ម្នា​លភ​ទ្ទា​លិ​ ​នុ៎ះ​មិនមែន​ជាហេតុ​ ​មិនមែន​ជា​បច្ច័យ​ទេ​ ​ម្នា​លភ​ទ្ទា​លិ​ ​ចំណែកខាង​អ្នក​ ​តថាគត​ ​បាន​កំណត់​ដឹងចិត្ត​ ​ដោយចិត្ត​ ​(​របស់​តថាគត​)​ ​អស់​កាលយូរ​មក​ហើយ​ថា​ ​មោឃបុរស​នេះ​ ​កាលដែល​តថាគត​ ​សំដែងធម៌​ ​ក៏​មិន​ធ្វើឲ្យ​ជា​ប្រយោជន៍​ ​យកចិត្ត​ទុកដាក់​ ​ពិចារណា​ ​ដោយចិត្ត​សព្វគ្រប់​ ​ផ្អៀង​ត្រចៀក​ស្តាប់ធម៌​ឡើយ​ ​ម្នា​លភ​ទ្ទា​លិ​ ​ចំណែកខាង​តថាគត​ ​នឹង​សំដែង​នូវ​ធម្មបរិយាយ​ ​ដែល​ប្រៀប​ដោយ​សំទុះ​ ​នៃ​សេះ​អាជានេយ្យ​ស្ទាវ​ ​ដល់​អ្នក​ ​ចូរ​អ្នក​យកចិត្ត​ទុកដាក់​ ​ស្តាប់​ធម្មបរិយាយ​នោះ​ ​ដោយ​គោរព​ចុះ​ ​តថាគត​នឹង​សំដែង​។​ ​ភទ្ទា​លិ​មាន​អាយុ​ ​ទទួល​ព្រះពុទ្ធដីកា​ព្រះមានព្រះភាគ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​។​
ថយ | ទំព័រទី ៣០០ | បន្ទាប់