សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​និយាយ​នោះ​ ​មិន​ត្រូវ​ទេ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ដំរី​របស់​ព្រះរាជា​នោះ​ ​មាន​ភ្លុក​ ​ង​ទន្ទាំ​ ​មាន​រូប​សមរម្យ​ ​គួរ​ជា​ព្រះ​ទីនាំង​ ​ជា​សត្វ​ធ្លាប់​ចុះ​សង្គ្រាម​ ​ដែលគេ​ចង​ដោយ​ចំណង​ព្រ័ត្រ​ដ៏​មាំ​ណា​ ​ក៏​ទំ​រោម​កាយ​បន្តិច​ ​ហើយ​កាត់​ទំ​លាយ​ ​នូវ​ចំណង​ទាំងនោះ​ ​រួច​ចៀសចេញ​ ​ទៅតាម​ប្រាថ្នា​ ​ព្រោះថា​ ​ដំរី​នោះ​ ​មាន​ចំណង​មិន​មាន​កំឡាំង​។​បេ​។​ ​មាន​ចំណង​ឥត​ខ្លឹម​។​ ​ម្នាល​ឧទា​យី​ ​យ៉ាងនោះ​ឯង​ហើយ​ ​រឿង​នេះ​ ​ដូច​ពួក​កុលបុត្រ​ខ្លះ​ ​ក្នុង​សាសនា​នេះ​ ​កាល​តថាគត​ពោល​ថា​ ​អ្នក​ទាំងឡាយ​ ​ចូរ​លះបង់​អំពើ​នេះ​ចេញ​ ​ដូច្នេះ​ ​ពួក​កុលបុត្រ​នោះ​ ​ពោល​យ៉ាងនេះ​ថា​ ​ព្រះមានព្រះភាគ​ ​ត្រាស់​ឲ្យ​យើង​ទាំងឡាយ​ ​លះបង់​អំពើ​ណា​ ​ព្រះ​សុគត​ ​ត្រាស់​ឲ្យ​យើង​ទាំងឡាយ​ ​លះ​ចោល​អំពើ​ណា​ ​ថ្វីបើ​អំពើ​នេះ​ ​ជាហេតុ​រប៉ិចរប៉ី​បន្តិចបន្តួច​ ​យើង​ទាំងឡាយ​ ​ត្រូវតែ​លះបង់​ចោលចេញ​ ​ពួក​កុលបុត្រ​នោះ​ ​ក៏​លះបង់​នូវ​អំពើនោះ​ចេញ​បាន​ ​ទាំង​មិន​ធ្វើឲ្យ​ទាស់​អធ្យាស្រ័យ​តថាគត​ ​មួយទៀត​ ​ពួក​ភិក្ខុ​ណា​ ​ដែល​ជា​សិក្ខាកាម​ ​ពួក​ភិក្ខុ​នោះ​ ​បាន​លះបង់​ ​នូវ​អំពើនោះ​ ​ជា​អ្នក​ខ្វល់ខ្វាយ​តិច​ ​សម្លបរោម​ ​ប្រព្រឹត្ត​ចិញ្ចឹមជីវិត​ ​ដោយ​បច្ច័យ​ ​ដែល​បុគ្គល​ដទៃ​ឲ្យ​ ​មានចិត្ត​ប្រព្រឹត្ត​ដូចជា​សត្វ​ម្រឹគ​ ​ម្នាល​ឧទា​យី​ ​អំពើ​របស់​កុលបុត្រ​នោះ​ ​ទុកដូចជា​ចំណង​ឥត​កំឡាំង​ ​ចំណង​ផុយ​ ​ចំណង​ឥត​ខ្លឹម​។​
ថយ | ទំព័រទី ៣១៤ | បន្ទាប់