[​១៨១​]​ ​ម្នាល​ឧទា​យី​ ​បុគ្គល​ទាំងឡាយ៤ពួក​នេះ​ ​តែង​មាន​ប្រាកដ​ក្នុង​លោក​ ​បុគ្គល៤ពួក​ ​តើ​ដូចម្តេច​ខ្លះ​ ​ម្នាល​ឧទា​យី​ ​បុគ្គល​ពួក​មួយ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នកប្រតិបត្តិ​ដើម្បី​លះបង់​ឧបធិ​(​១​)​ ​ដើម្បី​រលាស់ចោល​នូវ​ឧបធិ​ ​សេចក្តី​រលឹក​ឃើញ​ ​និង​ការ​ត្រិះរិះ​ ​ដែល​ប្រកបដោយ​ឧបធិ​ ​តែង​គ្រប​សង្កត់​បុគ្គល​នោះ​ ​ដែល​ប្រតិបត្តិ​ ​ដើម្បី​លះបង់​ឧបធិ​ ​ដើម្បី​រលាស់ចោល​នូវ​ឧបធិ​ ​បុគ្គល​នោះ​ ​ក៏​ស៊ូ​អត់ទ្រាំ​ ​មិន​លះបង់​ ​មិន​បន្ទោបង់​ ​មិន​ធ្វើឲ្យ​វិនាស​ ​មិន​ធ្វើឲ្យ​មានកំណើត​ទៀត​ ​នូវ​ឧបធិ​ទាំងនោះ​ឡើយ​ ​ម្នាល​ឧទា​យី​ ​តថាគត​ ​ហៅ​បុគ្គល​នេះឯង​ថា​ ​ជា​អ្នក​ប្រកបដោយ​កិលេស​ ​មិន​ហៅថា​ ​ជា​អ្នក​ប្រាសចាក​កិលេស​ទេ​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​ ​ម្នាល​ឧទា​យី​ ​ព្រោះ​តថាគត​ ​ដឹង​ច្បាស់​ថា​ ​ឥន្ទ្រិយ​ផ្សេង​ៗ​ ​(​មាន​)​ ​ក្នុង​បុគ្គល​នេះ​។​ ​ម្នាល​ឧទា​យី​ ​បុគ្គល​ពួក​មួយ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នកប្រតិបត្តិ​ដើម្បី​លះបង់​ឧបធិ​ ​ដើម្បី​រលាស់ចោល​នូវ​ឧបធិ​ ​សេចក្តី​រលឹក​ឃើញ​ ​និង​ការ​ត្រិះរិះ​ ​ដែល​ប្រកបដោយ​ឧបធិ​ ​តែង​គ្រប​សង្កត់​នូវ​បុគ្គល​នោះ​ ​ដែល​ប្រតិបត្តិ​ ​ដើម្បី​លះបង់​ឧបធិ​ ​ដើម្បី​រលាស់ចោល​នូវ​ឧបធិ​ ​បុគ្គល​នោះ​ ​មិន​អត់ទ្រាំ​ ​លះបង់​ ​បន្ទោបង់​ ​ធ្វើឲ្យ​វិនាស
​(​១​)​ ​ឧបធិ​សព្ទ​ ​ប្រែថា​ ​សភាវៈ​ដែល​ដំ​កល់​ទុក​នូវ​កង​ទុក្ខ​ ​គឺជា​ឫសគល់​នៃ​កង​ទុក្ខ​ ​បាន​ដល់​ឧបធិ៤យ៉ាង​ ​គឺ​ខន្ធូ​ប​ធិ១​ ​កិ​លេ​សូប​ធិ១​ ​អភិ​សង្ខា​រូប​ធិ១​ ​កាម​គុណូ​ប​ធិ១​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ៣២១ | បន្ទាប់