ចា​តុ​ម​សូត្រ​ ​ទី៧​


 [​១៨៦​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​អា​មល​កី​វ័ន​ ​(​ព្រៃ​កន្ទួតព្រៃ​)​ ​ក្នុង​ស្រុក​ចា​តុ​មា​។​ ​ក៏​សម័យ​នោះ​ ​ពួក​ភិក្ខុ​ប្រមាណ៥០០រូប​ ​មាន​ព្រះ​សារីបុត្ត​ ​និង​ព្រះ​មោគ្គល្លាន​ ​ជា​ប្រធាន​ ​និមន្ត​ទៅដល់​ស្រុក​ ​ចា​តុ​មា​ ​ដើម្បី​គាល់​ព្រះមានព្រះភាគ​។​ ​ក៏​ឯ​ពួក​ភិក្ខុ​អាគន្តុកៈ​អម្បាល​នោះ​ ​ក៏​និយាយ​រាក់ទាក់​ ​មួយអន្លើដោយ​ពួ​កនេ​វាសិក​ភិក្ខុ​ ​ប្រើ​គ្នានឹងគ្នា​ ​ឲ្យ​ក្រាល​សេនាសនៈ​ ​ឲ្យ​រៀបចំ​ទុកដាក់​បាត្រ​ចីវរ​ ​មាន​សំឡេង​គឹកកង​ ​សំឡេង​អ៊ូអា​។​ ​លំដាប់នោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហៅ​ព្រះ​អានន្ទ​មាន​អាយុ​មក​សួរ​ថា​ ​ម្នាល​អានន្ទ​ ​ចុះ​សំឡេង​គឹកកង​អ៊ូអា​ទាំង​នុ៎ះ​ ​តើ​ជា​សំឡេង​អ្វី​ ​ហាក់ដូចជា​ពួក​ព្រានសំណាញ់​ ​ដណ្តើម​ចាប់ត្រី​ ​ដូច្នោះ​។​ ​ព្រះ​អានន្ទ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពួក​ភិក្ខុ​ប្រមាណ​ ​៥០០រូប​ ​មាន​ព្រះ​សារីបុត្ត​ ​និង​ព្រះ​មោគ្គល្លាន​ជា​ប្រធាន​នុ៎ះ​ ​មកដល់​ស្រុក​ចា​តុ​មា​ ​ដើម្បី​គាល់​ព្រះមានព្រះភាគ​ ​ពួក​អាគន្តុក​ភិក្ខុ​អម្បាល​នោះ​ ​ក៏​និយាយ​រាក់ទាក់​ ​មួយអន្លើ​ ​ដោយ​ពួ​កនេ​វាសិក​ភិក្ខុ​ ​ប្រើ​គ្នានឹងគ្នា​ ​ឲ្យ​ក្រាល​អាសនៈ​ ​ឲ្យ​រៀបចំ​ទុកដាក់​បាត្រ​ ​និង​
ថយ | ទំព័រទី ៣៣០ | បន្ទាប់