កង​ ​អ៊ូអា​ ​ដូច្នេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ទៅ​ទៅ​ ​តថាគត​ ​បណ្តេញ​អ្នក​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​មិន​គួរ​នៅ​ ​ក្នុង​សំណាក់​តថាគត​ទេ​។​ ​ភិក្ខុ​អម្បាល​នោះ​ ​ទទួល​ស្តាប់​ព្រះពុទ្ធដីកា​ ​នៃ​ព្រះមានព្រះភាគ​ថា​ ​ព្រះករុណា​ព្រះអង្គ​ ​ហើយ​ក្រោក​ចាក​អាសនៈ​ ​ថ្វាយបង្គំលា​ព្រះមានព្រះភាគ​ ​ធ្វើ​ប្រទក្សិណ​ ​ហើយ​រៀបចំ​ទុកដាក់​សេនាសនៈ​ ​ហើយ​កាន់​យក​បាត្រ​ ​និង​ចីវរ​ ​ចៀសចេញ​ទៅ​។​
 [​១៨៧​]​ ​ក៏​សម័យ​នោះ​ ​សក្យៈ​ទាំងឡាយ​ ​អ្នកស្រុក​ចា​តុ​មា​ ​ប្រជុំ​គ្នា​ ​ក្នុង​រោងភាក់​អាស្រ័យ​ដោយ​កិច្ច​ ​ដែល​គួរ​ធ្វើ​ណាមួយ​។​ ​លុះ​សក្យៈ​ទាំងឡាយ​ ​អ្នកស្រុក​ចា​តុ​មា​ ​បានឃើញ​ភិក្ខុ​ទាំងឡាយ​នោះ​ ​កំពុង​ដើរមក​ពី​ចម្ងាយ​ ​លុះ​ឃើញច្បាស់​ហើយ​ ​បាន​ចូល​ទៅ​រក​ភិក្ខុ​ទាំងអម្បាល​នោះ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​បាន​និយាយ​ពាក្យ​នេះ​ ​នឹង​ភិក្ខុ​ទាំងអម្បាល​នោះ​ថា​ ​បពិត្រ​លោក​មាន​អាយុ​ទាំងឡាយ​ ​លោក​ទាំងឡាយ​និមន្ត​ទៅណា​។​ ​ម្នាល​អាវុសោ​ ​ព្រះមានព្រះភាគ​ ​បាន​បណ្តេញ​ភិក្ខុសង្ឃ​ទៅ​ហើយ​។​ ​បពិត្រ​លោក​មាន​អាយុ​ទាំងឡាយ​ ​បើ​ដូច្នោះ​ ​សូម​លោក​ទាំងឡាយ​ ​និមន្ត​គង់​មួយរំពេច​សិន​ ​ក្រែង​ជួនជា​យើង​ទាំងឡាយ​ ​សំរួល​ព្រះទ័យ​ព្រះមានព្រះភាគ​បាន​។​ ​ភិក្ខុ​ទាំងនោះ​ ​ទទួល​ស្តាប់​សក្យៈ​ទាំងឡាយ​ ​អ្នកស្រុក​ចា​តុ​មា​ថា​ ​ថ្វាយព្រះពរ​ ​សក្យៈ​មាន​អាយុ​។​ ​លំដាប់នោះ​ ​
ថយ | ទំព័រទី ៣៣២ | បន្ទាប់