មិនបាន​ជួប​ ​នឹង​ព្រះមានព្រះភាគ​ហើយ​ ​មុខ​ជា​នឹង​មាន​សេចក្តី​រាយមាយ​ ​និង​សេចក្តី​ប្រែប្រួល​ពុំខាន​ ​យ៉ាងនោះ​ឯង​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ដូច​កូនគោ​តូច​ ​កាល​មិនឃើញ​មេ​ហើយ​ ​មុខ​ជា​នឹង​ស្គាំងស្គម​ ​ឬ​ប្រែប្រួល​យ៉ាងណា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភិក្ខុ​ដែល​មាន​ក្នុង​ទីនេះ​ ​ជា​ភិក្ខុ​ថ្មី​ ​បួស​ហើយ​មិនយូរ​ប៉ុន្មាន​ ​ទើបតែនឹង​មកកាន់​ធម្មវិន័យ​នេះ​ ​កាល​ភិក្ខុ​ទាំងឡាយ​នោះ​ ​មិនបាន​ជួប​ ​នឹង​ព្រះមានព្រះភាគ​ហើយ​ ​មុខ​ជា​នឹង​មាន​សេចក្តី​រាយមាយ​ ​និង​សេចក្តី​ប្រែប្រួល​ពុំខាន​ ​យ៉ាងនោះ​ឯង​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះមានព្រះភាគ​ ​ត្រេកអរ​ ​(​នឹង​ការ​ចូល​មកវិញ​ ​នៃ​ភិក្ខុសង្ឃ​)​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះមានព្រះភាគ​ ​ត្រាស់​នឹង​ភិក្ខុសង្ឃ​ ​(​ថា​ចូរ​មកវិញ​)​ ​ចុះ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភិក្ខុសង្ឃ​ដែល​ព្រះមានព្រះភាគ​ ​ធ្លាប់​អនុគ្រោះ​ហើយ​ ​ក្នុង​កាលមុន​ ​ដោយ​ប្រការ​យ៉ាងណា​ ​ឥឡូវនេះ​ ​សូម​ព្រះមានព្រះភាគ​ ​ទ្រង់​អនុគ្រោះ​ភិក្ខុសង្ឃ​ ​យ៉ាងនោះ​ទៀត​។​
 [​១៨៨​]​ ​គ្រានោះ​ ​សហ​ម្ប​តិ​ព្រហ្ម​ ​បាន​ជ្រាប​សេច​ក្តី​បរិវិតក្កៈ​ ​ក្នុង​ព្រះហឫទ័យ​ ​នៃ​ព្រះមានព្រះភាគ​ ​ដោយចិត្ត​ ​(​របស់​ខ្លួន​)​ ​ហើយក៏​ស្រាប់តែ​បាត់​ ​អំពី​ព្រហ្មលោក​មួយរំពេច​ ​ហើយ​មក​ប្រាកដ​ ​នៅ​ទី​ចំពោះ​ព្រះ​ភក្ត្រ​ព្រះមានព្រះភាគ​ ​ហាក់ដូច​បុរស​ ​មាន​កំឡាំង​ ​លាដៃ​ដែល​ខ្លួន​បត់​ចូល​ ​ឬបត់​ដៃ​ដែល​ខ្លួន​លា​ចេញ​។​ ​លំដាប់នោះ
ថយ | ទំព័រទី ៣៣៤ | បន្ទាប់