ពួក​ភិក្ខុ​ ​ដែល​មាន​ក្នុង​ទីនេះ​ ​ជា​ភិក្ខុ​ថ្មី​ ​បួស​ហើយ​មិនយូរ​ប៉ុន្មាន​ ​ទើបតែនឹង​មកកាន់​ធម្មវិន័យ​នេះ​ ​កាល​ភិក្ខុ​ទាំងនោះ​ ​មិនបាន​ជួប​ ​នឹង​ព្រះមានព្រះភាគ​ហើយ​ ​មុខ​ជា​នឹង​មាន​សេចក្តី​រាយមាយ​ ​និង​សេចក្តី​ប្រែប្រួល​ពុំខាន​ ​យ៉ាងនោះ​ឯង​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ដូច​កូនគោ​តូច​ ​កាល​មិនឃើញ​មេ​ហើយ​ ​នឹង​មានការ​ស្គាំងស្គម​ ​ឬ​ប្រែប្រួល​ពុំខាន​ ​យ៉ាងណា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពួក​ភិក្ខុ​ ​ដែល​មាន​ក្នុង​ទីនេះ​ ​ជា​ភិក្ខុ​ថ្មី​ ​បួស​ហើយ​មិនយូរ​ប៉ុន្មាន​ ​ទើបតែ​មកកាន់​ធម្មវិន័យ​នេះ​ ​កាលបើ​ភិក្ខុ​ទាំងនោះ​ ​មិនបាន​ជួប​ ​នឹង​ព្រះមានព្រះភាគ​ហើយ​ ​មុខ​ជា​នឹង​មាន​សេចក្តី​រាយមាយ​ ​និង​សេចក្តី​ប្រែប្រួល​ពុំខាន​ ​យ៉ាងនោះ​ឯង​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះមានព្រះភាគ​ ​ត្រេកអរ​ ​(​នឹង​ការ​ចូល​មក​ ​នៃ​ភិក្ខុសង្ឃ​)​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះមានព្រះភាគ​ ​ត្រាស់​នឹង​ភិក្ខុសង្ឃ​ ​(​ថា​ចូរ​មក​ចុះ​)​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភិក្ខុសង្ឃ​ដែល​ព្រះមានព្រះភាគ​ ​ធ្លាប់​អនុគ្រោះ​ហើយ​ ​ក្នុង​កាលមុន​ ​ដោយ​ប្រការ​យ៉ាងណា​ ​ឥឡូវនេះ​ ​សូម​ព្រះមានព្រះភាគ​ ​ទ្រង់​អនុគ្រោះ​ភិក្ខុសង្ឃ​ ​ដោយ​ប្រការ​យ៉ាងនោះ​ទៀត​។​ ​សក្យៈ​ទាំងឡាយ​ ​អ្នកស្រុក​ចា​តុ​មា​ ​និង​សហ​ម្ប​តិ​ព្រហ្ម​ ​អាច​ធ្វើ​ព្រះមានព្រះភាគ​ ​ឲ្យ​ត្រេកអរ​បាន​ ​ដោយ​ពាក្យប្រៀប​ធៀប​ ​នឹង​ពូជ​ផង​ ​ដោយ​ពាក្យប្រៀប​ធៀប​ ​នឹង​កូនគោ​តូច​ផង​។​
ថយ | ទំព័រទី ៣៣៦ | បន្ទាប់