ហើយ​ ​ឱ​ធ្វើ​ម្តេច​ហ្ន៎​ ​ការ​ធ្វើ​នូវ​ទីបំផុត​ ​នៃ​កង​ទុក្ខ​ទាំងអស់​នេះ​ ​នឹង​ប្រាកដ​បាន​។​ ​កាលដែល​កុលបុត្រ​នោះ​ ​បួស​យ៉ាងនេះ​ហើយ​ ​ក្នុង​វេលា​ព្រឹកព្រហាម​ ​ក៏​ស្លៀក​ស្បង់​ ​ប្រដាប់​បាត្រ​ ​ចីវរ​ ​ចូល​ទៅកាន់​ស្រុក​ ​ឬ​និគម​ ​ដើម្បី​បិណ្ឌបាត​ ​តែ​មិនបាន​រក្សា​កាយ​ ​មិនបាន​រក្សា​វាចា​ ​មិន​បាន​តំ​កល់​ស្មារតី​ ​ឲ្យខ្ជាប់​ខ្ជួន​ ​ទាំង​មិនបាន​សង្រួម​ឥន្ទ្រិយ​ទាំងឡាយ​។​ ​កុលបុត្ត​នោះ​ ​បានឃើញ​មាតុគ្រាម​ ​ក្នុង​ស្រុក​ ​ឬ​និគម​នោះ​ ​ដែល​មាន​សំពត់​ស្លៀក​មិន​ស្រួល​ ​មាន​សំពត់​ដណ្តប់​មិន​ស្រួល​ ​សេច​ក្តី​តំ​រេ​ក​ ​ក៏​ញុំាង​ចិត្ត​ ​របស់​កុលបុត្ត​នោះ​ ​ឲ្យ​ស្វិត​ស្រពោន​ ​ព្រោះ​ឃើញ​នូវ​មាតុគ្រាម​ ​ដែល​មាន​សំពត់​ស្លៀក​មិន​ស្រួល​ ​ឬ​មាន​សំពត់​ដណ្តប់​មិន​ស្រួល​។​ ​កុលបុត្ត​នោះ​ ​ក៏​ពោល​លាសិក្ខា​ ​វិលត្រឡប់​ទៅកាន់​ភេទ​ថោកទាប​វិញ​ ​ព្រោះ​ចិត្ត​ដែល​ស្វិត​ស្រពោន​ដោយ​រាគៈ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កុលបុត្រ​នេះ​ ​តថាគត​ពោល​ថា​ ​មាន​ភ័យ​អំពី​ត្រី​សាហាវ​ ​បាន​ជា​ពោល​លាសិក្ខា​ ​វិលត្រឡប់​ទៅកាន់​ភេទ​ថោកទាប​វិញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពាក្យ​ថា​ ​ភ័យ​កើតអំពី​ត្រី​សាហាវ​ ​នុ៎ះ​ជា​ឈ្មោះ​ ​នៃ​មាតុគ្រាម​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​
ថយ | ទំព័រទី ៣៤៥ | បន្ទាប់