[២០៨] ម្នាលលោកមានអាយុទាំងឡាយ ភិក្ខុអ្នកសមាទាន នូវអារញ្ញិកធុតង្គ កាលនឹងទៅកាន់ទីប្រជុំសង្ឃ នៅក្នុងកណ្តាលជំនុំសង្ឃ មិនគួរមានចិត្តរាយមាយ ឃ្លេងឃ្លោងឡើយ។ ម្នាលលោកមានអាយុទាំងឡាយ បើភិក្ខុអ្នកសមាទាន នូវអារញ្ញិកធុតង្គ កាលនឹងទៅកាន់ទីប្រជុំសង្ឃ នៅក្នុងកណ្តាលជំនុំសង្ឃ មានចិត្តរាយមាយ ឃ្លេងឃ្លោងហើយ នឹងមានពួកជនតិះដៀល ចំពោះភិក្ខុនោះថា លោកមានអាយុនេះ ជាអ្នកសមាទាន នូវអារញ្ញិកធុតង្គ នៅតាមអំពើចិត្តខ្លួន ក្នុងព្រៃម្នាក់ឯងមែន តែមានចិត្តរាយមាយ ឃ្លេងឃ្លោង ធ្វើឲ្យរឿយៗ នាំឲ្យសង្ឃលំបាកហៅរកមកកាន់ជំនុំសង្ឃ លោកមានអាយុនោះ នឹងមានពួកជនតិះដៀល ដូច្នេះឯង ព្រោះហេតុនោះ ភិក្ខុអ្នកសមាទាន នូវអារញ្ញិកធុតង្គ កាលនឹងទៅកាន់ទីប្រជុំសង្ឃ នៅក្នុងទីប្រជុំសង្ឃ មិនគួរជាអ្នកមានចិត្តរាយមាយ ឃ្លេងឃ្លោងឡើយ។
[២០៩] ម្នាលលោកមានអាយុទាំងឡាយ ភិក្ខុអ្នកសមាទាននូវអារញ្ញិកធុតង្គ កាលនឹងទៅកាន់ទីប្រជុំសង្ឃ នៅក្នុងកណ្តាលជំនុំសង្ឃ កុំជាអ្នកមានមាត់រឹង កុំជាអ្នកមានវាចាឡេះឡោះឡើយ។
[២០៩] ម្នាលលោកមានអាយុទាំងឡាយ ភិក្ខុអ្នកសមាទាននូវអារញ្ញិកធុតង្គ កាលនឹងទៅកាន់ទីប្រជុំសង្ឃ នៅក្នុងកណ្តាលជំនុំសង្ឃ កុំជាអ្នកមានមាត់រឹង កុំជាអ្នកមានវាចាឡេះឡោះឡើយ។