អាសវ​ធម៌​ទាំងឡាយ​ ​ដែល​មិនទាន់​អស់​ទៅ​ ​ក៏​អស់រលីង​បាន​ផង​ ​ទាំង​ដល់​ធម៌​ដ៏​ក្សេម​ចាក​យោ​គៈ​ដ៏​ប្រសើរ​ ​ដែល​មិនទាន់​បាន​ដល់​ ​ព្រោះ​ធម៌​ឯក​ណា​ ​នេះឯង​ជា​ធម៌​ឯក​ ​ដែល​ព្រះមានព្រះភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​អង្គ​នោះ​ ​ទ្រង់​ជ្រាប​ច្បាស់​ ​ឃើញច្បាស់​ ​ព្រះអង្គ​បាន​សំដែង​ហើយ​។​
 [​២៣​]​ ​កាលដែល​ព្រះ​អា​នន្ទ​ត្ថេ​រ​ ​សំដែង​យ៉ាងនេះ​ហើយ​ ​ទស​ម​គហបតិ​ ​អ្នកក្រុង​អដ្ឋ​កៈ​ ​បាន​និយាយ​នឹង​ព្រះ​អានន្ទ​មាន​អាយុ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះ​អានន្ទ​ដ៏​ចំរើន​ ​បុរស​កាល​ស្វែងរក​កំណប់​តែ១​ ​ស្រាប់តែ​បាន​កំណប់​ទាំង១១​ ​ដោយ​ព្យាយាម​តែម្តង​ ​មាន​ឧបមា​យ៉ាងណាមិញ​ ​បពិត្រ​ព្រះ​អានន្ទ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះករុណា​ ​កាល​ស្វែងរក​ទ្វារ​ព្រះនិព្វាន​តែ១សោះ​ ​ស្រាប់តែ​បាន​ទ្វារ​ព្រះនិព្វាន​ទាំង១១​ ​ដោយ​ការ​ស្តាប់​តែម្តង​ ​ក៏​មាន​ឧបមេយ្យ​យ៉ាងនោះ​ដែរ​ ​បពិត្រ​ព្រះ​អានន្ទ​ដ៏​ចំរើន​ ​មួយ​យ៉ាង​ទៀត​ ​ផ្ទះ​របស់​បុរស​មាន​ទ្វារ១១​ ​កាល​ភ្លើង​ឆេះ​ផ្ទះ​នោះ​ហើយ​ ​បុរស​ម្ចាស់ផ្ទះ​នោះ​ ​អាច​នឹង​ធ្វើខ្លួន​ឲ្យ​មាន​សួស្តី​ ​ដោយ​ទ្វារ​តែ​មួយ​ៗ​ក៏បាន​ ​មាន​ឧបមា​ដូចម្តេច​មិញ​ ​បពិត្រ​ព្រះ​អានន្ទ​ដ៏​ចំរើន​ ​បណ្តា​ទ្វារ​ព្រះនិព្វាន​ទាំង១១នេះ​ ​ខ្ញុំ​ព្រះករុណា​ ​នឹងអាច​ធ្វើខ្លួន​ ​ឲ្យ​មាន​សួស្តី​ ​ដោយ​ទ្វារ​ព្រះនិព្វាន​តែ​មួយ​ៗ​បាន​ ​ក៏​មាន​ឧបមេយ្យ​ដូច្នោះឯង​ ​បពិត្រ​
ថយ | ទំព័រទី ៣៨ | បន្ទាប់