កិច្ច​ ​ដែល​គួរ​ធ្វើ​ ​បាន​ធ្វើ​ហើយ​ ​មានភារៈ​ដាក់ចុះ​ហើយ​ ​មានប្រយោជន៍​របស់​ខ្លួន​សម្រេច​ហើយ​ ​មាន​សំយោជនៈ​ក្នុង​ភព​ ​អស់រលីង​ហើយ​ ​ជា​អ្នក​ផុត​ស្រឡះ​ ​ដោយ​ប្រពៃ​ហើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ពោល​ថា​ ​ពួក​ភិក្ខុ​មាន​សភាព​ដូច្នោះ​ ​មិនបាច់​ធ្វើ​កិច្ច​ ​ដោយ​សេចក្តី​មិន​ប្រមាទ​ឡើយ​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​ ​ព្រោះថា​ ​ភិក្ខុ​ទាំងឡាយ​នោះ​ ​បាន​ធ្វើ​កិច្ច​រួចហើយ​ ​ដោយ​សេចក្តី​មិន​ប្រមាទ​ ​ពួក​ភិក្ខុ​ជា​អរហន្ត​ខីណាស្រព​នោះ​ ​មិន​គួរ​ប្រមាទ​ទៀត​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ទាំងឡាយ​ណា​ ​ជា​សេក្ខបុគ្គល​ ​មិនទាន់​បាន​ដល់​អរហត្តផល​ ​កំពុង​ប្រាថ្នា​ ​នូវ​ធម៌​ដ៏​ប្រសើរ​ ​ជាទី​ក្សេម​ចាក​យោ​គៈ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ពោល​ថា​ ​ពួក​ភិក្ខុ​មាន​សភាព​ដូច្នោះ​ ​ទើបត្រូវ​ធ្វើ​កិច្ច​ ​ដោយ​សេចក្តី​មិន​ប្រមាទ​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​ ​ព្រោះថា​ ​ត្រាតែ​លោក​មាន​អាយុ​ទាំងនេះ​ ​សេព​សេនាសនៈ​ដ៏​សមគួរ​ ​សេពគប់​នូវ​កល្យាណមិត្ត​ ​ទូន្មាន​នូវ​ឥន្ទ្រិយ​ទាំងឡាយ​ ​កុលបុត្ត​ទាំងឡាយ​ ​ចេញ​ចាក​ផ្ទះ​ ​ចូល​ទៅកាន់​ផ្នួស​ ​ដោយ​ប្រពៃ​ ​ដើម្បី​ប្រយោជន៍​ ​ដល់​លោកុត្តរធម៌​ណា​ ​ក៏បាន
ថយ | ទំព័រទី ៣៩៤ | បន្ទាប់