សេក្ខ​ប្ប​ដិ​បទា​សូត្រ​ ​ទី៣​


 [​២៤​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​និគ្រោធារាម​ ​ទៀប​ក្រុង​កបិលវត្ថុ​ ​ក្នុង​ដែន​សក្កៈ​។​ ​សម័យ​នោះ​ឯង​ ​ពួក​សក្យៈ​ ​អ្នកក្រុង​កបិលវត្ថុ​ ​បាន​កសាង​សន្ថាគារ​សាលា​ថ្មី​មួយ​ ​ទើបនឹង​ហើយ​ថ្មី​ៗ​ ​មិនទាន់​មាន​សមណៈ​ ​ឬ​ព្រាហ្មណ៍​ ​ឬ​អ្នកណាមួយ​ ​ដែល​ជា​ជាតិ​មនុស្ស​(​១​)​ ​ចូល​ទៅ​នៅ​អាស្រ័យ​នៅឡើយ​។​ ​លំដាប់នោះ​ ​ពួក​សក្យៈ​អ្នកក្រុង​កបិលវត្ថុ​ ​នាំគ្នា​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ពួក​សក្យៈ​ ​អ្នកក្រុង​កបិលវត្ថុ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ឥឡូវនេះ​ ​ពួក​សក្យៈ​ ​អ្នកក្រុង​កបិលវត្ថុ​ ​បាន​កសាង​សន្ថាគារ​សាលា​ថ្មី១​ ​ទើបនឹង​ហើយ​ថ្មី​ៗ​ ​មិនទាន់​មាន​សមណៈ​ ​ឬ​ព្រាហ្មណ៍​ ​ឬ​អ្នកណាមួយ​ ​ដែល​ជា​ជាតិ​មនុស្ស​ ​ចូល​ទៅ​អាស្រ័យ​នៅឡើយ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះមានព្រះភាគ​ ​ទ្រង់​ប្រើប្រាស់​សន្ថាគារ​សាលា​នោះ​ជាមុន​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​ប្រើប្រាស់​ជាមុន​រួចហើយ​ ​ទើប​
​(​១​)​ ​បាន​ជា​មិន​និយាយ​ដល់​ទេវតា​ផង​ ​ព្រោះ​កន្លែងណា​ ​ដែល​មនុស្ស​ទើបនឹង​ធ្វើថ្មី​ ​រមែង​មាន​ទេវតា​ចូល​ទៅ​នៅមុន​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ៤០ | បន្ទាប់