ក៏បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​លោកុត្តរធម៌​នោះ​ ​ដែល​ជាទីបំផុត​ ​នៃ​ព្រហ្មចរិយ​ធម៌​ ​ដោយ​ប្រាជ្ញា​ខ្លួនឯង​ ​ក្នុង​បច្ចុប្បន្ន​ ​ហើយ​សម្រេចសម្រាន្ត​នៅ​ ​ដោយ​ឥរិយាបថ៤​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​ពិចារណា​ឃើញ​នូវ​ផល​ ​នៃ​សេចក្តី​មិន​ប្រមាទ​នេះឯង​ ​របស់​ភិក្ខុ​នេះ​ច្បាស់​ហើយ​ ​បាន​ជា​ពោល​ថា​ ​ភិក្ខុ​នោះ​ ​ត្រូវតែ​ធ្វើ​កិច្ច​ ​ដោយ​សេចក្តី​មិន​ប្រមាទ​ទៀត​។​
 [​២៣៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​មិន​ពោល​ ​នូវ​សេចក្តី​ត្រេកអរ​ ​ចំពោះ​អរហត្តផល​ ​ថា​ជា​ធម៌​ខាងដើម​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះថា​ ​សេចក្តី​ត្រេកអរ​ ​ចំពោះ​អរហត្តផល​ ​តែង​មានការ​សិក្សា​ដោយលំដាប់​ ​មានការ​ធ្វើ​ដោយលំដាប់​ ​មានការ​ប្រតិបត្តិ​ដោយលំដាប់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​ត្រេកអរ​ ​ចំពោះ​អរហត្តផល​ ​មានការ​សិក្សា​ដោយលំដាប់​ ​មានការ​ធ្វើ​ដោយលំដាប់​ ​មានការ​ប្រតិបត្តិ​ដោយលំដាប់​ ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កុលបុត្ត​ក្នុង​សាសនា​នេះ​ ​មាន​សទ្ធា​ទើប​ចូល​ទៅ​រក​ ​កាលបើ​ចូល​ទៅ​រក​ហើយ​ ​ទើប​ចូល​ទៅ​អង្គុយ​ជិត​ ​លុះ​ចូល​ទៅ​អង្គុយ​ជិត​ហើយ​ ​ទើប​ផ្អៀង​នូវ​សោត​បសាទ​ ​លុះ​ផ្អៀង​នូវ​សោត​បសាទ​ហើយ​ ​ទើប​ស្តាប់ធម៌​ ​លុះ​ស្តាប់ធម៌​ហើយ​ ​ទើប​ចងចាំ​ធម៌​ ​(​នោះ​)​ ​
ថយ | ទំព័រទី ៤០២ | បន្ទាប់