[​២៥​]​ ​គ្រានោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ស្បង់​ប្រដាប់​បាត្រ​ ​ចីវរ​ ​ព្រមទាំង​ភិក្ខុសង្ឃ​ ​ទ្រង់​និមន្ត​ចូល​ទៅកាន់​សន្ថាគារ​សាលា​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ទ្រង់​ឲ្យ​លាង​ព្រះ​បាទា​រួចហើយ​ ​យាង​ចូល​ទៅកាន់​សន្ថាគារ​សាលា​ ​គង់​ផ្អែក​នឹង​សសរ​កណ្តាល​ ​បែរ​ព្រះ​ភក្ត្រ​ទៅ​ទិសខាងកើត​។​ ​ឯ​ភិក្ខុសង្ឃ​ក៏​ឲ្យ​លាង​ជើង​រួចហើយ​ ​ចូល​ទៅកាន់​សន្ថាគារ​សាលា​ ​អង្គុយផ្អែក​នឹង​ជញ្ជាំង​ខាងលិច​ ​បែរមុខ​ទៅ​ទិសខាងកើត​ ​មាន​ព្រះមានព្រះភាគ​ ​គង់នៅ​ខាងមុខ​។​ ​ឯ​ពួក​សក្យៈ​ ​អ្នកក្រុង​កបិលវត្ថុ​ ​ក៏​លាង​ជើង​រួចហើយ​ ​ចូល​ទៅកាន់​សន្ថាគារ​សាលា​ ​អង្គុយផ្អែក​នឹង​ជញ្ជាំង​ខាងកើត​ ​បែរមុខ​ទៅ​ទិសខាងលិច​ ​មាន​ព្រះមានព្រះភាគ​ ​គង់នៅ​ខាងមុខ​។​ ​លំដាប់នោះ​ ​ព្រះមានព្រះភាគ​ ​ពន្យល់​ណែនាំ​ពួក​សក្យៈ​ ​អ្នកក្រុង​កបិលវត្ថុ​ ​ឲ្យ​យល់​ប្រយោជន៍​ ​(​ក្នុង​បច្ចុប្បន្ន​ ​និង​បរលោក​)​ ​ឲ្យ​ជឿជាក់​ ​(​ក្នុង​កុសលធម៌​)​ ​ឲ្យ​ខ្មីឃ្មាត​សង្វាត​ ​ឲ្យ​រីករាយ​ ​ដោយ​ធម្មី​កថា​ ​ច្រើន​រាត្រី​ ​(​ពេញ​មួយ​យប់​)​ ​ហើយ​ត្រាស់​ទៅ​នឹង​ព្រះ​អានន្ទ​មាន​អាយុ​ថា​ ​ម្នាល​អានន្ទ​ ​ចូរ​អ្នក​សំដែង​សេក្ខ​ប្ប​ដិ​បទា​ ​ដល់​ពួក​សក្យៈ​ ​អ្នកក្រុង​កបិលវត្ថុ​ចុះ​ ​ដ្បិត​តថាគត​រោយ​ខ្នង​ណាស់​ ​តថាគត​ ​នឹង​សម្រាក​ខ្នង​បន្តិច​។​ ​ព្រះ​អានន្ទ​មាន​អាយុ​ ​ទទួល​ព្រះពុទ្ធដីកា​ព្រះមានព្រះភាគ​ថា​ ​ព្រះករុណា​ព្រះអង្គ​។​ ​
ថយ | ទំព័រទី ៤២ | បន្ទាប់