ចរណៈ​ ​របស់​អរិយសាវ័ក​នោះ​ ​បពិត្រ​មហា​នាម​ ​ត្រង់​អរិយសាវ័ក​ ​បាន​ប្រកបដោយ​សប្បុរិសធម៌​ទាំង៧ប្រការ​ ​នេះឯង​ជាច​រណៈ​ ​របស់​អរិយសាវ័ក​នោះ​ ​បពិត្រ​មហា​នាម​ ​ត្រង់​អរិយសាវ័ក​ ​បាន​ដូចសេចក្តី​ប៉ុនប៉ង​ ​នូវ​ឈាន​ទាំង៤ប្រការ​ ​ដែល​អាស្រ័យ​ចិត្ត​ដ៏​ថ្លៃថ្លា​ ​ជាហេតុ​នៃ​ការ​នៅជា​សុខ​ ​ក្នុង​បច្ចុប្បន្ន​ ​បាន​ដោយ​មិន​លំបាក​ ​បាន​ដោយ​ងាយ​ ​នេះឯង​ជាច​រណៈ​ ​របស់​អរិយសាវ័ក​នោះ​ ​បពិត្រ​មហា​នាម​ ​ត្រង់​អរិយសាវ័ក​ ​បាន​រឭក​ឃើញ​ជាតិ​ ​ដែល​ខ្លួន​ធ្លាប់​អាស្រ័យ​នៅ​អំពី​មុន​ ​បាន​ច្រើន​ជាតិ​ ​គឺ​រលឹក​បាន១ជាតិ​ខ្លះ​ ​២ជាតិ​ខ្លះ​។​បេ​។​ ​រលឹក​ជាតិ​ ​ដែល​ខ្លួន​ធ្លាប់​អាស្រ័យ​នៅ​ ​ក្នុង​កាល​អំពី​មុន​ ​បាន​ច្រើន​ជាតិ​ ​ព្រមទាំង​អាការ​ ​ព្រមទាំង​ឧទ្ទេស​យ៉ាងនេះ​ ​នេះឯង​ជា​វិជ្ជា​ ​របស់​អរិយសាវ័ក​នោះ​ ​បពិត្រ​មហា​នាម​ ​ត្រង់​អរិយសាវ័ក​ ​មាន​ចក្ខុ​ដូចជា​ទិព្វ​ ​ដ៏​បរិសុទ្ធ​ ​កន្លង​នូវ​ចក្ខុ​ ​របស់​មនុស្ស​ធម្មតា​។​បេ​។​ ​លោក​ដឹង​ច្បាស់​ ​នូវ​សត្វ​ទាំងឡាយ​ ​ដែល​អន្ទោល​ទៅតាម​កម្ម​ ​នេះឯង​ជា​វិជ្ជា​ ​របស់​អរិយសាវ័ក​នោះ​
ថយ | ទំព័រទី ៥៣ | បន្ទាប់